Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​TUNDRA​មួយគ្រឿង បើក​លឿន​ពេក​ទៅបុក​រថយន្ត​NISSAN កំពុង​ឆ្លងផ្លូវ រួច​បន្ត​បុក​របាំង​ថ្មរ​បាក់​មួយ​កង់ បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​ខ្ទេច​ពី​ខាងមុខ​ទាំងស្រុង​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​២​នាក់​ទៀត បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ទៅបុក​រថយន្ត​NISSAN កំពុងតែ​ឆ្លងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង រួច​បន្ត​ទៅបុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់​។ ចំណែកឯ​ម្ចាស់​រថយន្ត​រងរបួស​ស្រាល​ទាំងសងខាង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង ៤០​នាទី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២១ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក NISSAN ពណ៌​ទឹកក្រូច ពាក់​ផ្លាកលេខ 2-AI 1048 បើកប​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ម​ក្បូ​ង ប្រុង​នឹង​ឆ្លងផ្លូវ​សហព័ន្ធរុស្ស៊ី ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​TUNDRA ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BG 4176 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​២​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​លឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​ចំ​ពី​ខាងមុខ​ពេញទំហឹង រួច​បន្ត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់​។ ចំណែកឯ​តៃកុង​រថយន្ត​ទាំងសងខាង​ត្រូវ​សមត្ថកិច្ច យកទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សម្របសម្រួល​គ្នា​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនិង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះមក​ដល់​រួច​ប្រគល់​តួនាទី​នេះ ទៅខាង​ជំនាញ​ក្រុង ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​ទាំងសងខាង​ទៅ​រក្សាទុក នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​រក​ដំណោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×