Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ចុះ​ពង្រឹង​កងកម្លាំង​និង​មន្ត្រី​ពាក់ព័ន្ធ​តាម​ព្រំ​ដែនទឹក រវាង​ខេត្តតាកែវ​និង​ខេត្ត​ង​អា​យ៉ាង ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩

spot_img

​តាកែវ ៖ ដើម្បី​ទប់ស្កាត់​ការចេញចូល​តាម​មកកាន់​ប្រទេស​កម្ពុជា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​យ​ចិន​និង​វៀតណាម​ខាងមុខនេះ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បាន​បន្ត​ចុះ​ពិ​នឹ​ត្យ​មើល​តាម​ព្រំដែន​រវាង​ខេត្តតាកែវ​និង​ខេត្ត​អា​យ៉ាង​ប្រទេស​វៀតណាម ដោយបាន​ណែនាំ​ដល់​វរ​ការពារ​ព្រំដែន​រួម​និង​អភិបាលស្រុក​ដែល​ជាប់​ព្រំដែន ត្រូវ​ពង្រឹង​ការចេញចូលរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់​បន្ទាត់​ព្រំដែន​កម្ពុជា -​វៀតណាម ដើម្បី​ធ្វើយ៉ាងណា​ការពារ​ការឆ្លង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ កុំអោយ​ចូលមកក្នុង​ខេត្ត​របស់​យើង​។​

​ថ្លែង​ក្នុង​នៅក្នុង​ឱកាស​ចុះ​ពិ​នឹ​ត្យ​នៅ​ច្រកទ្វា​បាក់ដៃ ដែល​ស្ថិតនៅ​ក្នុងស្រុក​អង្គ​បូរី កាលពី​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២១​នេះ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ​បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​នគ​បាល និង​ទាហាន​ការ​ព្រំដែន​ទាំងអស់​ត្រូវ​អនុវត្តន៍ បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានដាក់​ចេញ​នូវ​បទបញ្ជា និង​វិធានការ​នានា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ហើយ​ថ្មីៗ​នេះ​ប្រទេស​វៀតណាម​កំពុងតែ​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ ដែល​បណ្ដាលអោយមាន​មនុស្ស​ស្លាប់ និង​មាន​អ្នក​ឆ្លង​ជាច្រើន​នាក់ ដោយសារ​ជំងឺ​នេះ​។

ឯកឧត្តម​អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​បុណ្យចូលឆ្នាំ​ចិន វៀតណាម​និង​ខិតជិត​មកដល់ ដូច្នេះ​អាច​នឹងមាន​ភ្ញៀវទេសចរ​ជាច្រើន​ឆ្លងកាត់​បន្ទាត់​ព្រំដែន ដែល​នេះ​បញ្ហា​ដែល​ខាង​វរ​ការពារ​ព្រំដែន រួម​និង​អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ប្រជាពលរដ្ឋ ទាំង​ខ្មែរ និង​ភ្ញៀវទេសចរ​បរទេស ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ​ត្រូវ វាស់​កម្ដៅ លាង​សំអាត​ដៃ​ជាមួយ​អាល់កុល ទាំង​ចេញ និង​ចូល ព្រមទាំង​ត្រូវ​បាញ់ថ្នាំ​លើ​រថយន្ត​ដើម្បី​សម្លាប់​មេរោគ ហើយ​បើសិន​ខាង​មន្ត្រី​ជំនាញ​មន្ទី​សុខាភិបាល​ខេត្ត ពិនិត្យឃើញ​មាន​ភ្ញៀវទេសចរ ណា​ម្នា​ក់មាន​អា​ការៈខុស​ប្រក្រតី​ត្រូវបញ្ជូន​គាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ផងដែរ​។

​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន​ទាំង​៣ ត្រូវ​បន្ត​ចុះ​ត្រួត​ពិ​និ​ត្រ​មើល​ការបោះ​តង់​របស់​ជនជាតិ​វៀតណាម ដែល​បោះ​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា វៀតណាម​ដែល​ស្ថិតក្រោម​រូបភាព​ការពារ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ ១៩ ដើម្បី​ធានា​អោយបាន​កិច្ចសហប្រតិបត្តិការ​ព្រំដែន រវាង​ភាគី​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

spot_img
×