Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ប៉ើង​ដំបូល និង​ដួលរលំ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣២​ខ្នង​ផ្ទះ សាលារៀន​១​ខ្នង ស្ថិតក្នុង​ភូមិ​ចំនួន​២ នៃ​ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី

spot_img

​បាត់ដំបង ៖ លោក យ៉ាន ឧ​ត្ត​ម នាយករង​សាខា​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ បាន​ប្រាប់​ឲ្យ​ដឹងថា​ការចុះពិនិត្យ​និង​វាយតម្លៃ​នៃ​ផលប៉ះពាល់​បន្ទាន់ ជា​លទ្ធផល​ប៉ះពាល់​ផ្ទះ​សរុប​៣៣​ខ្នង (​ក្នុងនោះ​សាលារៀន​១​ខ្នង​) លើ​ភូមិ​ចំនួន​២​គឺ​ភូមិ​កែវ​មុន្នី ចំនួន​៩​ខ្នង​ផ្ទះ ភូមិ​បុស្ស​ដូង​ចំនួន​២៤​ខ្នង​ផ្ទះ​នឹង​សាលារៀន​១​ខ្នង (​ក្នុងនោះ​រងគ្រោះ​ប៉ើង​ដំបូល​ទាំងស្រុង​ចំនួន​៦​ខ្នង​ផ្ទះ រងគ្រោះ​មធ្យម​១០​ខ្នង​ផ្ទះ និង​ស្រាល​១៧​ខ្នង​ផ្ទះ និង​របួស​មនុស្ស​៣​នាក់​(​ស្រាល​) ងាប់​គោ​១​ក្បាល ក្រោយពី​ទទួលបាន​របាយកាណ៍ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រុក្ខ​គី​រី​។​

​ក្រុមការងារ​សហកា​ជាមួយ​អនុសាខា​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ បាន​ចុះ​ពិនិត្យ​និង​វាយតម្លៃ​នៃ​ផលប៉ះពាល់​បន្ទាន់ កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​០៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ស្រុក​រុក្ខ​គី​រី មាន​ករណី​ភ្លៀង កក​ឮ​ខែ​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់ ទី​ចំ​លើ​ភូមិ​ចំនួន​២​គឺ​ភូមិ​កែវ​មុន្នី​និង​ភូមិ​បុស្ស​ដូង បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​៣២​ខ្នង និង​សាលារៀន​១​ខ្នង​មានផ្ទះ​ប្រជា​ពល​ប៉ើង​ដំបូល​ដួលរលំ និង​បង្ក​ឲ្យ​មនុស្ស​រងគ្រោះ​របួសស្រាល ចំនួន​០៣​នាក់​(​ស្រី​០២​នាក់​)​និង​ងាប់​គោ​១​ក្បាល ដួលរលំ​ខូចខាត​ដំណាំ​ស្វាយ​និង​តា​ង៉ែ​ន​ជាច្រើន​ដើម​ផងដែរ​។​

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដែលមាន​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ សាខា​នឹង​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​និង​មធ្យម​សរុប​១៦​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ដោយឡែក​១៧​គ្រួសារ អនុសាខា​ស្រុក​និង​សហការ​ជាមួយ​ក្រុមការងារ ចុះជួយ​ឃុំ​បាសាក់​ជា​បន្តបន្ទាប់​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ

spot_img
×