Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង បើក​ទៅ​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​របស់​រដ្ឋ​អស់​២​ដើម​

spot_img

​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ទៅ​ទាក់​ខ្សែភ្លើង​ជាប់​និង​រថយន្ត បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​របស់​រដ្ឋ​ចំនួន​២​ដើម ចំណែក​តៃកុង​រថយន្ត​បង្ក​វិញ ត្រូវ​សម​ត្ថកិច្ច​ឃាត់​បាន​ឲ្យ​នៅ​ដោះស្រាយ​តាមច្បាប់​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៥ និង ៤០​នាទី​ទៀបភ្លឺ​ថ្ងៃ​សៅរ៍​ទី​១៣ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​បេតុង ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ប្រភេទ​ដឹក​ដី​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​3-F 0551 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ទាក់​ខ្សែភ្លើង​ជាប់​និង​រថយន្ត​ខាងលើ បណ្តាល​ឲ្យ​បង្គោល​ភ្លើង​២​ដើម ត្រូវបាន​បាក់​ទ្រេត​ជិត​ដល់​ដី​។ សំណាងល្អ​ដែល​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×