Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ ម្តាយ​យំ​ស្ទើរ​ដាច់ខ្យល់ ពេល​ទទួលដំណឹង​ថា កូន​ទាំង​២​ស្លាប់​ដោយសារ​លង់ទឹក​

spot_img

​ភ្នំពេញ ៖ ក្មេងប្រុស​ស្រី​២​នាក់​ជា​បងប្អូន​បង្កើត​បាននាំគ្នា​មក​ហែល​ទឹក​លេង នៅក្នុង​រណ្តៅ​ដី​មួយកន្លែង​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់ យ៉ាង​អាណោចអាធ័ម​។ ចំណែក​ម្តាយ​យំ​ស្តាយ​កូន​ស្ទើរតែ​ដាច់ខ្យល់​ទៅហើយ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ចំណុច​ប្រឡាយ​បឹងទំពុន ក្នុងភូមិ​សន្សំ​កុសល​ទី​២ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ ១- មានឈ្មោះ ឈៀន​ដេវីត ភេទ​ប្រុស អាយុ​៨​ឆ្នាំ នៅ​រៀន​សាលា​អង្ការ​បច្ចុប្បន្ន​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​។ ២ -​ឈ្មោះ ឈៀន​រ៉ូ​ស្សា ភេទ​ស្រី​អាយុ ១២ ឆ្នាំ នៅ​រៀន​ត្រូវជា​បង​បង្កើត បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយគ្នា​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ក្មេងប្រុស​ម្នាក់ នៅ​កន្លែងកើតហេតុ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​ឃើញ​ក្មេងស្រី​ជនរងគ្រោះ ត្រូវជា​បង​បង្កើតបាន​ចុះទៅ​ក្នុង​រណ្តៅ​ទឹក​មុន រួច​ឡើង​ទៅលើ​ទួល​ហក់​ចុះទៅ​រណ្តៅ​ទឹក​នោះ ដើម្បី​ហែល​ទឹក​លេង​ស្រាប់តែ​មានអី​បាន​លិចទៅ​ក្រោម​បាត់ ទៅដោយ​ប្អូនប្រុស​ជនរងគ្រោះ​ឃើញបែបនេះ ក៏​រត់​ចុះទៅ​ជួយ​រាវ​ស្រាប់តែ​ពេល​ចុះ​ទៅដោយ​ប្អូន​មិនចេះ​ហែល​ទឹក ក៏​លិច​បាត់​ទាំង​២​នាក់​បងប្អូន​តែម្តងទៅ​។ ដោយ​ឃើញបែបនេះ ក្មេងប្រុស​ដែល​នៅ​កន្លែងកើតហេតុ បាន​រត់​ស្លន់ស្លោ​ទៅប្រាប់​ម្តាយ​ក្មេង​ទាំង​២ និង​ប្រជាពលរដ្ឋ​ជិតខាង​ឲ្យ​ចុះមក​ជួយ​រាវ តែ​អកុសល​ប្អូន​ទាំង​២​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​លោក​ចៅសង្កាត់​បឹងទំពុន​ទី​១ លោក​សួស សារិន ចុះទៅ​ដល់​រួច​ដោយ​ឃើញ​ភាពក្រីក្រ និង​តស៊ូ​របស់​ម្តាយ​ក៏បាន​ប្រគល់​ថវិកា​៥០០$​ទៅដល់​ម្តាយ​ក្មេង និង​បាន​ឲ្យ​ក្រុមគ្រួសារ​បូជាសព​ក្មេង​ទាំង​២​នាក់ នៅ​វត្ត​សន្សំ​កុសល​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×