Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ស្រស់ស្អាត​ម្នាក់​ខូចចិត្ត​រឿង​គ្រួសារ សម្រេចចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន លើ​ស្ពាន​ជ្រោយចង្វា សំណាងល្អ​បាន​សមត្ថកិច្ច​ជួយ​ទាន់ពេល​

spot_img

​ភ្នំពេញ ៖ នារី​ស្រស់ស្អាត​ម្នាក់​មាន​ផ្ទៃពោះ​៤​ខែ ខឹង​ប្តី​មិន​យល់ចិត្ត រួច​ប្រុង​ដោះដៃ​ចោល​នាង ក៏​តួច​ចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា តែ​មិនបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​ទាន់ពេល យក​ចុះមក​ខាងក្រោម​វិញ​។​

​ហេតុការណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង ៣០ នាទី​យប់​ថ្ងៃ​អង្គា​រ៍​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើ​ហេតុ​ឃើញ​គាត់​បានឃើញ​នារី​ជនរងគ្រោះ​បាន​ជិះ​កង់​បី​ពី​ម្តុំ​ខាង​ព្រែកលៀប រួច​ក៏​ជិះ​កាត់​តាម​លើ​ស្ពាន​ថ្មី​ជ្រោយចង្វា ខណៈ​មកដល់​លើ​ស្ពាន​ប្រុង​នឹង​លោត តែ​ត្រូវ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​រួម​ដំណើរ​ជួយ​ទាន់ពេល​បាន​ដឹក​នាង​យកទៅ​ប៉ុស្តិ៍​ជ្រោយចង្វា ដើម្បី​ធ្វើការ​សួរនាំ​រួច​ក៏​នាង​សុំ​សមត្ថកិច្ច​ថា មក​ផ្ទះ​វិញ​ដឹងអី​ស្រាប់តែ​ជិះ​កង់​បី​មក​លោត​ទឹកជា​លើក​ទី​២ នៅមុខ​ព្រះអង្គ​ដង​កើ​ម្តងទៀត តែ​មិន​សម្រេច​ដដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ស្រង់​មកលើ​គោក​វិញ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​ដល់​រួច​ក៏​ជូនទៅ​ដល់ផ្ទះ​តែម្តងទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×