Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​TAKOMA បើក​ទៅបុក​រថយន្ត​ម៉ាក​ព្រូស កំពុង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ប៉ើង​ទៅ​បះ​ម៉ូតូ​២​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ រថយន្ត​TAKOMA​មួយគ្រឿង បើកប​ក្នុង​ល្បឿន​លឿន​ទាំង​បំពាន​ស្តុ​ប​ទៅបុក​រថយន្ត​ម៉ាក​ព្រូស ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​ប៉ើង​ទៅ​ប៉ះ​ម៉ូតូ​២​គ្រឿង​ទៀត រង​ការខូចខាត ចំណែក​រថយន្ត​បង្ក​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​អង្គា​រ៍​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AX 2508 ចេញទៅ​ហូប​អី​តិចតួច​ជួបជុំ​មិត្តភក្តិ រួច​ក៏​បើករថយន្ត​ចេញទៅ​វិញ​គោលបំណង​ត្រឡប់ទៅផ្ទះ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦១ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​គាត់​ឃើញ​រថយន្ត​ម៉ាក​TAKOMA ដែល​មិន​ចាំ​ផ្លាកលេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន មក​បុក​រថយន្ត​គាត់​ចំពាក់​កណ្តាល​ទ្វារ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត នៅលើ​ខឿន​ផ្លូវ​រង​ការខូចខាត​ទាំង​ម៉ូតូ​និង​រថយន្ត​យ៉ាងដំណំ ចំណែក​រថយន្ត​បង្ក​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ចរាចរណ៍​ជំនាញ​ចុះមក​ដល់​ធ្វើការ​វាស់វែង​រួច ឱ្យ​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​រួច​សមត្ថកិច្ច នឹងធ្វើ​ការស្រាវជ្រាវ​តាម​ក្រោយ ដើម្បី​ឃាត់​រថយន្ដ​បង្ក​ខាងលើ មក​ដោះស្រាយ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​


spot_img
×