Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​អូស្ត្រាលី មក​សិក្សា​ស្វែងយល់​ពី​សមិទ្ធផល និង​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ នៅ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖ លោក​ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានអនុញ្ញាត​ឲ្យ​លោក​ឯកអគ្គរាជទូតរ​ង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​ពី​សមិទ្ធផល និង​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​សម្រេចបាន ។​

​មាន​ប្រសា​ន៍​ទៅកាន់ ឯកអគ្គរាជទូត​រង​ស្ថានទូត​អូស្ត្រាលី នាឱកាស​នោះ លោក​អភិបាលខេត្ត បានបញ្ជាក់​ជូន អំពី​ស្ថានភាព​ភូមិសាស្ត្រ តំបន់​សក្ដានុពល​សំខាន់ៗ និង​សមិទ្ធផល​ដែល​រដ្ឋបាលខេត្ត​សម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម ជាពិសេស​ខេត្ត​បាន​ក្លាយជា​ប្រភព​ការងារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ប្រមាណ​ជាង ៨​ម៉ឺន​នាក់ លើ​វិស័យ​ឧស្សាហកម្ម រោងចក្រ សេវាកម្ម​កាស៊ីណូ​ជាដើម​។ ទន្ទឹម​នោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ជម្រាបជូន អំពី​ស្ថានភាព​បច្ចុប្បន្ន និង​វិធីសាស្ត្រ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល ក្នុងនោះ​រដ្ឋបាល​ខេត្តស្វាយរៀង ក៏បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ផងដែរ​។

​លោក ម៉ែន វិបុល អភិបាលខេត្ត​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ លោក​អគ្គរដ្ឋទូត​រង​ស្ថានទូត​អូស្ត្រាលី ដែល​បាន​ឆ្លៀតពេល​ពេលវេលា អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​ស្ថានភាព ភូមិសាស្ត្រ​របស់​ខេត្តស្វាយរៀង ក្នុងនាម​រដ្ឋបាលខេត្ត សូម​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​កន្លងមក​ក្នុង​ជួយ​ដល់​កម្ពុជា​តាមរយៈ​គម្រោង​កម្មវិធី​របស់​អង្គការ​មូលនិធិ​កុមារ អូស្ត្រាលី Child Fund Australia និង​គម្រោង​កម្មវិធី​Resilince Fund របស់​អង្គការ UNDP នៅ​បាវិត​ជាដើម ៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

spot_img
×