Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្រស់​២​នាក់ បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ទៅបុក​ផ្ទប់​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រង​ការខូចខាត រួច​ឡើងលើ​កង់​បី​គេចខ្លួន​បាត់ស្រមោល​

spot_img

​ភ្នំពេញ ៖ នារី​រូប​ស្រស់​២​នាក់​បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ក្នុង​ល្បឿន​លឿនខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ទៅដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង ២០ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨​ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BJ 4821 បើកប​ដោយ​នារី​២​នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧៣ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​បណ្តាល​ឲ្យ​រង​ការខូចខាត​ជញ្ជាំង​ផ្ទះមួយ​ចំនួន​។ រួច​ម្ចាស់ផ្ទះ​ក៏បានរ​ត់ទៅ​ឃាត់​នារី​ជា​នាក់​បង្ក​ដែរ តែ​មិន​ព្រម​ឈប់​ក៏​រត់​ឡើងលើ​កង់​បី​ជិះ​គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះ​មកដល់​កន្លែងកើតហេតុ​រួច​បាន​រាយការណ៍ ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×