Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​២​នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​លឿន​ពេក ជ្រុល​ទៅបុក​ខឿន​ចែកផ្លូវ ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល​ធ្លាយ​ខួរ​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​រងរបួស​ស្រាល​

spot_img

​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​បាត់បង់​ជីវិត​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​និង​ខឿន​ផ្លូវ បណ្តាល​ឲ្យ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ កិន​ធ្លាយ​ខួ​ស្លាប់​ម្នាក់​ភ្លាមៗ និង​ម្នាក់ទៀត​សំណាងល្អ​រងរបួស​ស្រាល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ចំណុច​ស្តុ​ប​ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ សៀក​សុខា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរប​កម្មករ​រោងចក្រ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​បែក​ចាន​ស្រុក​អង្គរ​ស្នួល ខេត្តកណ្ដាល​។ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​លែ​ត ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 1HB-5569 ជិះ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​បុរស​ម្នាក់ទៀត​អង្គុយ​នៅ​ខាងក្រោយ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​លឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះ​ព្យាយាម​ជិះ​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​នៅខាងមុខ ដោយ​ខ្វះ​កា​ប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ខឿន​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ដួល​ខ្ទាតចូល​កង់​រថយន្ត​កុងតឺន័រ កិន​បែកក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​ម្នាក់ ចំណែក​ម្នាក់ទៀត​សំណាងល្អ​គ្រាន់តែ​រងរបួស​ស្រាល​។ រីឯ​រថយន្ត​វិញ ព្យាយាម​បន្ត​បើក​ទៅមុខ​រត់គេច​តែ​រត់​មិន​រួច ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ប្រដេញ​តាម​ស្ទាក់​ចាប់បាន វិញ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​តែម្តង រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​យក​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​ដល់​រួច​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ក្រុង ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។ ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

spot_img
×