Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Lexus RX330 មួយគ្រឿង មិន​ចាំ​ផ្លាកលេខ បើក​ដេញ​បុក​ម៉ូតូ​ទៅ​ផ្ទប់​ជ​ញ្ជា​ង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹងថា​ធ្លាប់មាន​ទំនាស់​ពី​ជនបង្ក​ពី​ពេលណា​នោះទេ បានជា​បើករថយន្ត​ដេញ​បុក​បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ។ ចំ​ណែ​ឯ​រថយន្ត​បង្ក​វិញ បើក​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ៨ និង​៤០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​សង្កាត់ បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់ ជា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​រេ​វ៉ូ មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​1-I 4028 ធ្វើដំណើរ​ចេញ​ចេញពី​ផ្លូវ ៣៧១ គោលបំណង​ទៅផ្ទះ​វិញ មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក Lexus RX330 មួយគ្រឿង​ទៀត ដែល​មក​ចាំ​ផ្លាកលេខ​បើ​ដេញ​បុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​យក​ម៉​តូ​ទៅ​រក្ស​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹងទំពុន​ទី​២ រង់ចាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​តាម​ស្រាវជ្រាវ​បន្ត ដើម្បី​ឃាត់​រថយន្ត​បង្ក​ខាងលើ​មក​ចាត់ការ​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×