Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​ឃើញ​ម្ចាស់​ភ្លេចខ្លួន ក៏​ឡើង​ទៅលើ​កង់​បី កាច់​សោ​ប្រុង​បើក​រត់ សំណាង​មិនល្អ​ដេ​អត់​ឆេះ ត្រូវ​ម្ចាស់​កង់​បី​ចាប់​ក្របួច​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឡើងទៅ​លើក​ង់​បី បម្រុង​កាច់​សោ​បើក​រត់ តែ​សំណាងអាក្រក់​ដេ​អត់​ឆេះ​ត្រូវ​ម្ចាស់​កង់​បី​ឃើញ​ទាន់ ក៏​នាំគ្នា​ដេញចាប់បាន​រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ៣ និង ៥០ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​សុក្រ​ទី ១៩ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​កង់​បី​មួយគ្រឿង​ពណ៌​ក្រហម​ពាក់​ផ្លាកលេខ ភ្នំពេញ 1-HI 8743 បាន​បើក​ទៅ​ឈប់​មួយ​ភ្លែត​រួច​ដើរ​បម្រុង​ទៅ​បត់ជើងតូច ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មិនដឹងថា​ដើរ​មកពីណា លួច​ឡើង​ទៅលើ​កង់​បី​ស្ងាត់ៗ​កាច់​សោ​ប្រុង​បើក​រត់​តែ​អស់លក្ខណ៍​ត្រឹម​ម្ចាស់​កង់​បី​ឃើញ​ទាន់​ដេញ​ក្របួច​ជាប់ រួច​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះទៅ​ដល់​រួច​វាយខ្នោះ ដឹកយក​ជនសង្ស័យ​ខាងលើ​ទៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​សាកសួរ​បន្ត រួច​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​កង់​បី ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×