Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្ទាវ​មួយក្រុម​ប្រដាប់​ដោយ​ដំ​ថ្ម​និង​ឈើ​ជ្រុង មក​វាយ​ទៅលើ​ម្ចាស់​រថយន្ត​ម៉ាក​ព្រូស បណ្តាល​ឲ្យ​ម្ចាស់​រងរបួស​ក្បាល ចំណែកឯ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹងថា​ធ្លាប់មាន​គំនុំ​ជាមួយនឹង​ជនបង្ក​ពី​ពេលណា​មក​ទេ ខណៈពេល​ខ្លួន​យក​រថយន្ត​មក​ចត​នៅមុខ​ម៉ា​ត រួច​ចូលទៅ​ខាងក្នុង​សម្រាក​មួយ​ភ្លែត​ក៏​ត្រូវបាន​ក្មេងស្ទាវ​មួយក្រុម ប្រដាប់​ដោយ​ឈើ​ជ្រុង​និង​ដុំថ្ម​មក​វាយកម្ទេច​រថយន្ត​បណ្តាល​ឲ្យ​រង​កា​ខូចខាត​រួច​ក៏​នាំគ្នា​ឡើង​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២ និង ២០ នាទី​ឈានចូល​ថ្ងៃអាទិត្យ​ទី ២១ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AK 0364 ធ្វើដំណើរ​ចេញពីផ្ទះ​មក​ហូប​អី​ជាមួយ​មិត្តភក្តិ​តិចតួច ជិត​និង​កន្លែងកើតហេតុ​ខាងលើ រួច​ក៏បាន​បើករថយន្ត​ចេញ​មកវិញ​ចូលទៅ​ឈុប​នៅមុខ​ម៉ា​ត​ចូល​សម្រាក​មួយ​ភ្លែត ខណៈ​ភ្លាម​នោះដែរ មិនដឹងថា​លេចមុខ​ក្មេងស្ទាវ​មួយក្រុម​មកពីណា​ប្រដាប់​ដោយ​ដំបង​និង​ឈើ​ជ្រុង ជិះ​ម៉ូតូ​មក​ឈប់​វាយ​
​ទៅលើ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​កញ្ចក់​និង​ទ្វារ​ស្ទើរ​ទាំងស្រុង រួច​ម្ចាស់​រថយន្ត​បាន​រត់​ចេញពី​ក្នុង​ម៉ា​ត​សំដៅ​មក​មើល​រថយន្ត​ក៏ត្រូវ​ជនបង្ក​វាយ​បែកក្បាល​រងរបួស រួច​នាំគ្នា​រត់ឡើង​ម៉​តូ​ជិះ​រត់​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ឲ្យ​ជនរងគ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​ស្រិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​ជនបង្ក​ខាងលើ មក​ដោះស្រាយ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×