Wednesday, January 26, 2022

រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង បើក​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​មួយ​កង់ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដើ​ណើ​រ​ជាមួយ​ម្នាក់ទៀត​បាន​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់ ចំណែក​ម្ចាស់​រថយន្ត​វិញ រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង​១ និង ១០ នាទី​ឈានចូល​ថ្ងៃអាទិត្យ​ទី ២១ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ពណ៌​ក្រហម មិនមាន​ផ្លាកលេខ​បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​សុធារស​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​បម្រុង​និង​បត់​ស្តាំ​ឡើងទៅ​តាមផ្លូវ​ព្រះ​នរោត្តម​វិញ ស្រាប់តែ​បួង​ចង្កូត​មិន​ផុត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់​។ ចំណែកឯ​រថយន្ត​វិញ​ដាច់​ការ​ឡេ​កង់​ខាងមុខ​ខ្ទាត​ចេញពី​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះទៅ​ដល់​រួច​ក៏​ពិនិត្យ​ហើយ​ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ ហៅ​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​