Wednesday, January 26, 2022

រថយន្ត​ម៉ាក​TOYOTA មួយគ្រឿង បើក​ទៅបុក​រះ​បង្គោល​សំ​យ៉ាប​ផ្ទះ​២​ដើម រួច​បន្តទៅ​បុ​ម៉ូតូ​៣​គ្រឿង​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​និង​រួម​ដំណើរ​២​នាក់​ទៀត បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​សំ​យ៉ាប​ផ្ទះ​ប្រជា​ពលរ​ដ្ធ​បាក់​២​ដើម រួច​បន្ត​ទៅបុក​រះ​ម៉ូតូ​៣​គ្រឿង​ទៀត បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​៣​នាក់ ចំណែកឯ​តៃកុង​រថយន្ត​បង្ក​និង​អ្នករួមដំណើរ​ជាមួយ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង ៣០ នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី ២១ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ,​ចំណុច​ក្នុង​បុរី​សែន​មនោ​រម្យ ,​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក TOYOTA មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2B-3079 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ពីរ​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​និង​របង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ បាក់​អស់ពីរ​ដើម​រួច​បន្ត​ទៅបុក​រះ​ម៉ូតូ​៣​គ្រឿង​ទៀត នៅខាងមុខ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​៣​នាក់ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​កំបូល ចុះមក​ដល់​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ ៣​គ្រឿង​និង​រថយន្ត​មួយគ្រឿង​ទៀត ទៅ​រក្សាទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅ​​ពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​