Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ខណៈពេល​កំពុង​ជួបជុំ​ផឹកស៊ី​ជុំ​បងប្អូន ត្រូវ​ជនដៃដល់​មួយក្រុម​ចូលមក​កាប់​ដល់​ក្នុងផ្ទះ​, ជនដៃដល់​ចំនួន ៣ នាក់ ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​បាន​ភ្លាមៗ​

spot_img

​ភ្នំពេញ ៖ ជនរងគ្រោះ​កំពុងតែ​ផឹកស៊ី​ជួបជុំ​បងប្អូន រួច​ក៏​លេចមុខ​ជនដៃដល់​ទាំង​៦​នាក់ បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​ផ្ទះ ហើយគ្នា​របស់​ជនរងគ្រោះ​បាន​ស្រែកថា​ឲ្យ​ខ្លាំងៗ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​បក​ម៉ូតូ​មក​ក្រោយ​វិញ​ប្រដាប់​ទៅដោយ​សាំ​ម៉ា​រ៉ៃ និង​កាំបិត​ចូលទៅ​កាប់​ជនរងគ្រោះ​ទាំង​៤​នាក់ ដល់​ក្នុងផ្ទះ​តែម្តងទៅ​។ រួច​ក៏​នាំគ្នា​រត់ឡើង​ម៉ូតូ​រត់​ចូលទៅក្នុង​ការដ្ឋាន​មួយកន្លែង​សម្ងំ​លាក់ខ្លួន​នៅក្នុង​នោះ​។ សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កងរាជអាវុតហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនដៃដល់​បាន​ភ្លាមៗ​ចំនួន ៣ នាក់​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃអាទិត្យ​ទី​២១ ខែកុម្ភៈ ឆ្នាំ ២០២១ ស្តិ​ត​នៅក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្ន​ពេញ​។​

១-​មានឈ្មោះ ទុ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជាង មុខរបរ​ធ្វើ​សំណង់ មានស្រុក​កណើត​នៅ​ខេត្តព្រៃវែង (​ស្លាប់​)​។​

២-​ចិត្រ ចាន់​ឌី​ន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​( រងរបួស​ធ្ងន់​)​។​
៣- មិនទាន់​ស្គាល់ឈ្មោះ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​ជនរងគ្រោះ​មួយក្រុម កំពុងតែ​ផឹកស៊ី​ជួបជុំគ្នា​ជាមួយ​បងប្អូន នៅក្នុង​ផ្ទះ លុះ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនដៃដល់​ជិះ​ម៉ូតូ​២​គ្រឿង មាន​សង់​ប៊ិច​និង​ឌ្រី​ម​សង់​២០១៨ មាន​គ្នា​៦​នាក់ ប្រដាប់​ដោយ​កាំបិត​និង​ដាវ ចុះមក​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត គ្រាន់តែ​រឿង​រ៉ូ​ម៉ូតូ​នៅមុខ​ផ្ទះ​ជនរងគ្រោះ​សោះ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និងរ​បូស​ធ្ងន់​២​នាក់ កំពុងតែ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​ផ្ទះកើតហេតុ​ភ្លាមៗ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ស្នងកា​រាជធានី​ភ្នំពេញ មក​ពិ​និ​ត​និង​ធ្វើ​កោសល្យវិច័យ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​សមត្ថកិច្ច​ខ​ណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កងរាជអាវុតហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនដៃដល់​បាន​ភ្លាមៗ​ចំនួន ៣ នាក់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

spot_img
×