Wednesday, January 26, 2022

រថយន្ត​ម៉ាក ford មួយគ្រឿង បើក​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ រងរបួស​ធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ford​មួយគ្រឿង មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ចំណែក​តៃកុង​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​ឲ្យ​នៅ​កន្លែងកើតហេតុ រង់ចាំ​ដោះស្រាយ​
​ជាមួយ​ជនរងគ្រោះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃអាទិត្យ​ទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សលា​ដែក ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​សេរី​ទំនើប​ម៉ាក​ford​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BM 7855 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​ហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​២០១៦​ឡើង​តែម​២០១៩ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពត​1L 1212 ជិះ​ដោយ​យុវជន​ម្នាក់​ក្នុងទិសដៅ​ពី​លិចទៅ​កើត បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន ចំ​ពី​ចំហៀង​ម៉ូតូ​ខាងស្ដាំ​បណ្ដាល​ឲ្យ​ប៉ើង​ម៉ូតូ​ទៅជា​ប់​នឹង​បង្គោល​ធានា​គារ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ជំនាញ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នង​ក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​