Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​បត់​ស្ដាំ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​បុក បណ្ដាល​ឲ្យ​រងរបួស​បុរស​ម្នាក់​អ្នកជា​ទម្ងន់

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ម៉ូតូ​និង​រថយន្ត​ដឹក​អ្នកដំណើរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង ៨ នាទី​ព្រឹក​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១ នាទី រថយន្ត​ដឹក​អ្នកដំណើរ និង ម៉ូតូ លើផ្លូវ​លេខ ១៣ ( ក្នុងទិសដៅ​ស្របគ្នា ) ស្ថិត​ក្នុងភូមិ ថ្នល់កែង សង្កាត់ ពោធិ៍​តា​ហោ ក្រុង ស្វាយរៀង ។

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា រថយន្ដ​ដឹក​អ្នកដំណើរ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ ៣B ២១៦៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ពី​កន្លែងកើតហេតុ បន្សល់ទុក​រថយន្ដ បើកបរ​ពី​លិចទៅ​កើត រថយន្ដ​ខូចខាត​ស្រាល ។

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១Q ៣៤៦៤ បើកបរ​ដោយ​ឈ្មោះ អ៊ី បូ​ណា ភេទ ប្រុស អាយុ ១៩ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរ​ពី​លិចទៅ​កើត ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​រងរបួស​ធ្ងន់ ម៉ូតូ​ខូចខាត​ស្រាល ។
​ចំណែក​មធ្យោបាយ​រក្សាទុក​នៅ​អធិការ​ក្រុង​ស្វាយរៀង ។​
​អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ហើយ​មូលហេតុ អ្នកបើកបរ​រថយន្ដ​បត់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្ន ៕ រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

spot_img
×