Wednesday, January 26, 2022

ស្លាប់​ទៀតហើយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅបុក​រថយន្ត​កំពុង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង​លឿន​ពេក​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថយន្ត​Toyota Prius កំពុង​ឆ្លងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​សួគ៌ា ។ ចំណែក​ម្ចាស់​រថយន្ត​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ចន្ទ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០២១ ស្តិ​ត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សព​ជនរងគ្រោះ​មានឈ្មោះ ចាន់ ប៊ុន​ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរី​ពិភពថ្មី កំបូល ។

បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក Toyota Prius មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BH-7044 បេ​ី​កប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខ​ណះ​មកដល់​ចំណុចកើតហេតុ​បម្រុង​និង​បទ​ឆ្វេង​ឡើងទៅ​ខាងជើង​វិញ ខ​ណះ​ពេល​បទ​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​
មួយគ្រឿង​ម៉ាក ហុងដា​ស្កុប​ពី ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ​ភ្នំពេញ 1HI -2612 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត Toyota Prius​ចំ​ពី​ច​ហៀ​ង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​បាក់ក រួញ​ចូលគ្នា រីឯ​រថយន្ត​រង​ការខូចខាត ។ ចំណែកឯ​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​បាន​ដួល​បោក​ក្បាល​និង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​សួគ៌ា ដឹកយក​សង្គ្រោះ​ភ្លាមៗ ផងដែរ តែ​អកុសល​ជនរងគ្រោះ​របួសធ្ងន់​ពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឯកជន​សួគ៌ា​តែម្ដង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ដល់ ហើយ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ មក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់ ។ ចំណែកឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​