Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ទំនងជា​ស្រវឹង បាន​បើករថយន្ត​ម៉ាក​Lexus RX330 ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​Lexus RX330 ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​មួយ​កង់​ចំណែក​រថយន្ត​វិញ អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ​ក្រឡាប់​ផ្ងារជើង​តែ​សំណាងល្អ បាន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ ជួយ​លើក​ឡើងវិញ និង​ជួយ​យក​តៃកុង​ចេញពី​ក្នុង​រថយន្ត​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​២៥ នាទី​យប់​ថ្ងៃ​ចន្ទ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅជាប់​និង​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​LexusRX330​ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BD 1220 បើកប​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ សំណាងល្អ​មិន​ប៉ះពាល់​ទៅដល់​ភាគី​ដទៃ​កំពុង​រួម​ដំណើរ រង​ការខូចខាត​តែ​រថយន្ត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនិង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង ចុះមក​ដល់ រួច​បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​ហៅ​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ជំនាញការ រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×