Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ បើក​ឡើងលើ​ខឿន​ផ្លូវ បុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង បាក់​មួយ​ដើម​ទៀត​

spot_img

​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បួងច​ង្កូ​ត​ឡើងលើ​ខឿន​ផ្លូវ​ជ្រុល​ទៅបុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម រួច​បន្ត​បើក​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម​ទៀត​។ ចំណែក​តៃកុង​រថយន្ត​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ២ និង ៥០ នាទី​យប់​ឈានចូល​ថ្ងៃ​ពុធ​ទី ២៤ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​២
ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្បាល​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3F-3239 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ឡើងលើ​ខឿន​ផ្លូវ​ទៅបុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម រួច​បន្ត​បើក​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​ខ្ទាត​បង្គោល​ភ្លើង​ទៅ​ចិញ្ចើមផ្លូវ​។ សំណាងល្អ​ណាស់​មិន​គ្រោះថ្នាក់ ដល់​អ្នករួមដំណើ​តាម​ដងផ្លូវ រង​ការខូចខាត​តែ​រថយន្ត និង​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏បាន​ទំនាក់ទំនង ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×