Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខេត្តបាត់ដំបង ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម នៃ​ប្រទេស​ចិន ដល់​កងកម្លាំង​នគរបាល មន្ត្រីរាជការ​និង​បុគ្គលិក​ពេទ្យ​

spot_img

បាត់ដំបង ៖ កងកម្លាំង​នគរបាល មន្ត្រីរាជការ​និង​បុគ្គលិក​ពេទ្យ​នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ក្រុមគ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩​របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​នៃ​ប្រទេស​ចិន​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុងពេល​ទទួល​ការចាក់​វ៉ាក់សាំង កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២១​ថា ជំហាន​ដំបូង​នេះ ក្រសួងសុខាភិបាល បាន​ផ្ដល់នូវ​វ៉ាក់សាំង​ចំនួន ៩៦០០​ដូ​ស​ដល់​ខេត្តបាត់ដំបង ដើម្បី​ចាក់​ជូន​ដល់​គណៈ​អភិបាលខេត្ត ក្រុង ស្រុក កងកម្លាំង​នគរបាល មន្ត្រី​សុខាភិបាល និស្សិត​ពេទ្យ​។​ការចាក់​នេះ​គឺធ្វើឡើង ដោយ​គោល​ការស្ម័គ្រចិត្ត​មិន​បង្ខិតបង្ខំ រួមទាំង​ការពិនិត្យ​សួរនាំ​ត្រឹមត្រូវ​។​ចាប់ពី​មានការ​ចាក់​វ៉ាក់សាំង​នេះ ពុំទាន់​ឃើញ​មាន​អ្នកណាម្នាក់ កើតមាន​អាកា​រៈ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ព្រោះ​អ្នក​ចាក់​សុទ្ធសឹង​តែមាន​លក្ខណ៍​និង​គោរព​តាម​ការណែនាំ​នានា​របស់​ក្រ​​សួង​សុខាភិបាល ទើប​អនុញ្ញាត​ឲ្យ​ចាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន្ត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា​កងកម្លាំង​នគរបាល​ខេត្តបាត់ដំបង ដែលមាន​អាទិភាព គឺ​បាននាំគ្នា​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ដោយ​ស្ម័គ្រចិត្ត មិនមាន​ការបង្គាប់បញ្ជា​អ្វី​ពី​ថ្នាក់ដឹកនាំ ខណៈដែល​មន្ត្រីនគរបាល​ខេត្ត​ដែល​បានមក​ចាក់​វ៉ាក់សាំង​នេះ មាន​ទាំង​ស្នងការ ស្នងការរង​និង​នាយការិយាល័យ​ជាដើម​។​

​គួរបញ្ជាក់​ផងដែរ​ថា​សកម្មភាព​និង​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​ខេត្តបាត់ដំបង មាននៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ស្រុក​ប​វេ​ល ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ​និង​ស្រុក​សំពៅ​លូន​គឺ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ពីថ្ងៃ​ទី​២៥​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ​៕ រក្សា​សិទ្ធិ​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×