Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ស្វាយរៀង ច្រានចោល​ព័ត៌មាន​អកុសល​ដែល​បាន​បង្ហោះ​ថា “​យោងតាម​សាលាក្រុង​បាវិត បាន​ជូនដំណឹង​ថា នៅ​ក្រុង​បាវិត មាន​ករណី​មនុស្ស​២ ឬ​៣​នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩​ហើយ​”

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចាត់​ឱ្យ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ជំនាញ សហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្គី​ហ្កា នៅ​រោងចក្រ​ស៊ី​.​វ៉ា​យ​.​ថប់ (​ខេ​ម​បូ​ឌា​) ឯ​.​ក ចុះ​ស្រាវជ្រាវ​ករណី គណនី​Wechat និង​គណនី​ហ្វេ​ក​ប៊ុ​ក​គ្រុប មួយ​បាន​បង្ហោះ​ពាក់ព័ន្ធ​ទៅ និង​ខ្លឹមសារ​ថា “​យោងតាម​សាលាក្រុង​បាវិត បាន​ជូនដំណឹង​ថា នៅ​ក្រុង​បាវិត​មាន​ករណី​មនុស្ស​២ ឬ​៣​នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩​ហើយ​”​។

​ចំពោះ​ករណីនេះ គណៈកម្មការ​កម្ម​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត សូម​ជម្រាបជូន​ដល់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាបថា នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាវិត មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា គឺ​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដូចដែល​បុគ្គល​ខាងលើ​បានលើកឡើង​នោះទេ​។ ដូច​ច្នេះ សូម​សាធារណៈជន​មេត្តា​ជ្រាប និង​កុំ​មានការ​យល់ច្រឡំ​។

​ទន្ទឹមនេះ រដ្ឋបាលខេត្ត សូម​អំពាវនាវ និង​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តាជួយ​ផ្ដល់ព័ត៌មាន​ពិត និង​មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ប្រឆាំង​ដាច់ខាត ចំពោះ​រាល់​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិនមាន​ប្រភព​ច្បាស់លាស់ ដែលជា​ប្រភព​នាំ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ និង​បង្ក​នូវ​ចលាចល​នៅក្នុង​សង្គម ៕ រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ

spot_img
×