Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុយអែត ទារ​ឲ្យ​កូរ៉េខាងជើង​សងបំណុល​កាលពី​៤៣​ឆ្នាំមុន​

spot_img

​ប្រភពពី​កាសែត​អាមេរិក​ឲ្យ​ដឹងថា ស៊ុយអែត បាន​ទារ​ឲ្យ​កូរ៉េខាងជើង​សងបំណុល​៣០០​លាន​ដុល្លារ តាំងពី​៤៣​ឆ្នាំមុន​ម្លេះ ប៉ុន្តែ​ពុំ​ទទួលបាន​ចម្លើយ​សោះ​។​

​ប្រភពពី VOA ចុះផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​១០ ដែល​ដកស្រង់​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ របស់​ស្ថាប័ន​ឥណទាន នី​ហរ​ណ​ស៊ុយអែត (EKN) ឲ្យ​ដឹងថា មកទល់​បច្ចុប្បន្ន​ដែល​កូរ៉េខាងជើង​ជំពាក់​បាន​កើនឡើង​ដល់ ២,៧​រយ​លាន​Krona ប្រមាណ (៣៣០​លាន​ដុល្លា​អាមេរិក)។​

កងទ័ព​កូរ៉េខាងជើង​កំពុង​ព្យុះ​ហយា​ត្រា​នៅ​ទីក្រុង​ព្យុងយ៉ាង​

​តាម Yonhap នេះ​ជា​ខ្ទង់​ប្រាក់​ដែល​កូរ៉េខាងជើង​ជំពាក់​បំណុល​ស៊ុយអែត តាំងពី​៤៣​ឆ្នាំមុន​ម្លេះ ហើយ​វា​ជា​បំណុល​ធំ​បំផុត​របស់​ប្រទេស​១៦​ដែល​ជំពាក់​ស៊ុយអែត (៤៥%)​។ របាយការណ៍​របស់ EKN បន្ថែម​ឲ្យ​ដឹងថា ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​ជំពាក់​លុយ​ស៊ុយអែត​នោះ កូរ៉េខាងជើង​ជា​ប្រទេសមួយ​ដែល​ពុំ​ចង់​សងបំណុល​សោះ ។​

​តាម VOA ខ្ទង់​បំណុល​នេះ​ចាប់ផ្តើម​កើនឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ធ្វើ “​ព្រងើយ​” ចំពោះ​ការទូទាត់​សង​ថ្ងៃ​ទិញរ​យន្ត​Volvo ១០០០​គ្រឿង រួមជាមួយ​ទំនិញ​មួយចំនួនទៀត​របស់​ស៊ុយអែត តាំងពី​ឆ្នាំ​១៩៧៤ ។ ដំបូង​ទឹកប្រាក់​បំណុល​គឺ​ត្រឹមតែ​៦០​លាន Krona ប៉ុណ្ណោះ ប៉ុន្តែ​បំណុល​ក្រោយមក​ចេះតែ​កើនឡើង​រួមទាំង​ការ​បូក​បន្ថែម​ការប្រាក់ ។​

​អ្នកស្រី Carina Kampe ទទួលបន្ទុក​ផ្នែក​អ្នកឆ្លើយឆ្លង​សារ​ព័ត​មាន​របស់ EKN ឲ្យ​ដឹងថា ស៊ុយអែត​បាន​សំណូមពរ​ដល់​កូរ៉េខាងជើង ឲ្យ​សងបំណុល​២​ឆ្នាំ​ម្តង ប៉ុន្តែ​ពុំមាន​ចម្លើយ​ឆ្លើយតប​ពី​ក្រុង​ព្យុងយ៉ាង​ឡើយ ។ អ្នកស្រី Carina និយាយ​បន្ថែមថា ទស្សនៈ​របស់​ស៊ុយអែត​គឺ​កូរ៉េខាងជើង​ដាច់ខាត​ត្រូវ​សង​ខ្ទង់​បំណុល​នេះ​៕​ ដោយ ៖ សូយន

spot_img
×