Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ត​គគី​រី​សេដ្ឋា​រាម​- អូរ​បី​ជាន់​ទទួល​បច្ច័យ​បាន​ជាង​៥០​លាន​រៀល ពី​កឋិនទាន​សាមគ្គី​និង​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​

spot_img

បន្ទាយមានជ័យ : កឋិនទាន​សាមគ្គី​ចម្រុះ ជាពិសេស​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ទៅ​វ​វត្ត​គគី​រី​សេដ្ឋា​រាម​(​អូរ​បី​ជាន់​)​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ អង្គាស​បច្ច័យ​គិត​ជា​ប្រាក់​បាន​ជាង​៥០ លាន​រៀល​។​

​កឋិនទាន​សាមគ្គី​ធំ​បាន​ប្រារព្ធ​កាលពី​ល្ងាច​ថ្ងៃទី​២១​និង​រហូត​ថ្ងៃត្រង់​ទី​២២​តុលា​២០១៧ នៅ​គេហដ្ឋាន​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ លោកស្រី​សុង ផល្លី​ន នៅ​ភូមិ​១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​មួយកន្លែង​និង​ពុទ្ធបរិស័ទ សប្បុរសជន​មា​នស​ទ្វា​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត នៅ​ឃុំ​អូ​បី​ជាន់ នៅ​ខេត្តបាត់ដំបង​និង​ជនជាតិ​ថៃ​នៅ​ស្រុក​គោក​ស៊ូ​ង ស្រុក​អារ​ញ្ញា​ខេត្ត​ស្រះកែវ​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ពុទ្ធបរិស័ទ​ញាតិមិត្ត​ជិត​ឆ្ងាយ​ដែល​ចូលចាប់​សទ្ធា ហើយ​សង្ឃឹមថា : ព្រះសង្ឃ អាចារ្យ គណៈកម្មកា​ក្នុង​វត្ត​គគី​រី​សេដ្ឋា​រាម​អូរ​បី​ជាន់​នឹង​ទទួល​ប​ច្ច័​ចំនួន​៥០​លាន​រៀល​យកទៅ​កសាង​វត្ត​ឲ្យ​ចំ​គោលដៅ ពិសេស​ព្រ​វិហារ​ថ្មី​ដែល​សាងសង់​បាន​មួយចំនួន​។​

​លោក សួន បវរ បាន​សំណេះសំណាល​នឹង​អ្នកចូលរួម​រាប់រយ​នាក់ ដោយ​អំពាវនាវ​អោយ​ពលរដ្ឋ មន្ត្រី​និង​កងកម្លាំង​នៅ​រួម​រួមជាមួយ​អាជ្ញាធរ សមត្ថកិច្ច រាជរដ្ឋាភិបាល​ដើម្បី​សុខសន្តិភាព អភិវឌ្ឍ​បន្ត​។​លោក​ក៏មាន​ចែក​អំណោយ​ដល់​ពលរដ្ឋ កងកម្លាំង និង​កុមារ​រាប់រយ​នាក់​ផងដែរ​។​

​បុណ្យ​កឋិនទាន​សំខាន់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ដើ​ម្បូ​ី​នាំ​ស្ប​ង្ឃ​ត្រ័យចីវរ ទេយ្យទាន បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​និង​បន្ត​ជួយ​កសាង​វត្ត​។ ព្រះចៅអធិការ ឡេង សុខ​សារឿន បាន​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់​លោក​អភិបាលខេត្ត ក្រុមគ្រួសារ​និង​ម្ចាស់​ទាន​ទាំងអស់​៕​ ដោយ :​បន្ទាយ​

 

spot_img
×