Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំ Mantap ទីលាន​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប្រទះ​នឹង “​ជំងឺ​ទ្រុឌទ្រោម​” តើ​ប្រទេស​នេះ​នឹង​សាកល្បង​នុយក្លេអ៊ែរ​នៅទីណា​?

spot_img

​ការប្រកាស​ដែល​នាំមក​នូវ​ភាព​រំជើបរំជួល​កាលពី​ខែកញ្ញា​កន្លងមក​របស់​មេដឹកនាំ​កូរ៉េខាងជើង​ថា នឹង​សាកល្បង​នុយក្លេអ៊ែរ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​អាច​ពុំមែន​ត្រឹមតែ​ជា​ចម្លើយ​វាយបក​ក្នុង​សង្គ្រាមពាក្យសម្តី​ជាមួយ​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​វា​នៅបាន​ផ្តើមចេញពី​មូល​ហេតុថា បច្ចេកទេស និង​ភូ​កុព្ព​សាស្ត្រ​ដែល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​កំពុង​ប្រឈមមុខ គឺ​ទីលាន​សាកល្បង Punggye-ri នឹង​ពុំ​អាច​ទ្រាំទ្រ​កា​រប​ន្ទុះ​នុយក្លេអ៊ែរ​បាន​អាច​បាក់ស្រុត ហើយ​វិទ្យុសកម្ម នឹង​សាយភាយ​ចេញ​សម្លាប់​មនុស្ស​រាប់លាន​នាក់​បាន​។​

ភ្នំ Mantap កន្លែង​សាកល្បង​នុយក្លេអ៊ែរ កំពុង​ជួបប្រទះ​ជំងឺ​ទ្រុឌទ្រោម​

​គេហទំព័រ​38 North ជំនាញ​សិក្សា​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បានបង្ហាញ​នូវ​ទិន្នន័យ និង​រូបភាព​ផ្កាយរណប​បញ្ជាក់ថា ភ្នំ Mantap លែង​សមស្រប​សម្រាប់​ការសាកល្បង​នុយក្លេអ៊ែរ​បន្តទៀត​ហើយ ព្រោះថា ទីលាន​សាកល្បង​នៅ​ទីនោះ​អាច​បាក់ស្រុត ធ្វើ​ឲ្យ​សាយភាយ​វិទ្យុសកម្ម​សម្លាប់​មនុស្ស​វា​ល់​លាន​នាក់​បាន​។​

​គេហទំព័រ​ដដែល​លើកឡើងថា ការសាកល្បង​គ្រាប់បែក H នៅ​ថ្ងៃទី​៣ ខែកញ្ញា បាន​បង្ក​មហន្តរាយ​ទៅដល់​បណ្តាញ​រូងភ្នំ​ត្រូវបាន​សាងសង់​ក្នុង​ភ្នំ​។​

​ប្រសិនបើ​កូរ៉េខាងជើង​មាន​ផែនការ​បន្ត​សាកល្បង​នុយក្លេអ៊ែរ​នៅ​តំបន់ភ្នំ​នេះ នាង​ថ្ងៃ​អនាគត នោះគេ​បានធ្វើ​ឡើង​នៅ​ជិត​តំបន់ North Portal ព្រោះ​ពិនិត្យឃើញ​មានការ​សាងសង់​រូងភ្នំ​ថ្មីៗ​។ ទោះយ៉ាងណា​ក៏​តំបន់​នេះ​នៅតែ​ស្ថិតក្នុង​ទ្រូង​ភ្នំ Mantap ដដែល​។​

ទីលាន​សាកល្បង Punggye-ri

​ទន្ទឹម​នោះ​ការកើតឡើង​នូវ​សភាព​រញ្ជួយ​ដី “​ធម្មជាតិ​” បន្តបន្ទាប់​នៅ​តំបន់​នោះ ក៏​បញ្ជាក់ថា តំបន់ភ្នំ​នេះ​ពិត​ជាមាន​បញ្ហា​ពុំ​ប្រក្រតី​អំពី​ផ្នែក​ភូ​កុព្ព​សាស្ត្រ ៕

​ទន្ទឹម​នោះ​ការកើតឡើង​នូវ​សភាព​រញ្ជួយ​ដី “​ធម្មជាតិ​” បន្តបន្ទាប់​នៅ​តំបន់​នោះ ក៏​បញ្ជាក់ថា តំបន់ភ្នំ​នេះ ពិត​ជាមាន​បញ្ហា​ពុំ​ប្រក្រតី​អំពី​ផ្នែក​ភូ​កុ​ម្ព​សាស្ត្រ​៕​

spot_img
×