Monday, December 6, 2021

ឆេះ​ផ្សារ​កំពង់​ប្រណាក​ក្នុង​ទី​រួម​ខេត្តព្រះវិហារ ខូចខាត​១២​តូប​

ខេត្តព្រះវិហារ​៖​តូប​លក់ដូរ​ចំនួន ១២ នៅក្នុង​ផ្សារ​កំពង់​ប្រណាក ក្នុង​ទី​រួម​ខេត្តព្រះវិហារ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង តែ​មិន​បណ្ដាលឱ្យ​រាលដាល​ដល់​តូប​ផ្សេងទៀត​ទេ កាលពី​រាត្រី​ម៉ោង​១០​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​។​

​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្តព្រះវិហារ​ថា​៖ ករណី​ឆេះ​តូប​ក្នុង​ផ្សារ​កំពង់​ប្រណាក​នេះ​គឺ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ លោក បាន​បន្តថា ការឆេះ​ខូចខាត​ទាំងស្រុង​អស់ ១២​តូប និង​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ៨០​នាក់ និង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៣​គ្រឿង ក្នុងនោះ​បាញ់​ទឹក​អស់​ចំនួន ៥ រថយន្ត ទើប​បណ្តាលឱ្យ​ភ្លើង​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​៕​ ​ដោយ​៖​ជាលី​