Monday, December 6, 2021

ស្រវឹងស្រា​បើក​ម៉ូតូ​លឿន​ដូច​ហោះ បុក​ស្ត្រី​អ្នកជិះ​កង់​ប៉ើង​ជាង​១០​ម៉ែត្រ ស្លាប់​ភ្លាម​មួយ​រំពេច​

​ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នកលក់​នំ​តាម​កង់ ត្រូវ​ម៉ូតូ​មួយគ្រឿង​បុក​អូស​ជាង​១០​ម៉ែត្រ បណ្តាលអោយ​សម្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង អ្នកបង្ក​រងរបួស​ធ្ងន់​ផងដែរ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៤៥​នាទី​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែរ ស្ថិតក្នុង​ភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានអោយដឹង​ថា ស្ត្រីជន​រងគ្រោះ​មានឈ្មោះ ម៉ប់ ឡាង អាយុ​៤២ ឆ្នាំមាន​ទីលំនៅ ភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដោយឡែក​អ្នកបើកបរ ម៉ូតូ​បង្ករ ឈ្មោះ ចាន់ ថា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ជិះ​កង់​ត្រឡប់​មកពី​លក់​នំ​វិញ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ ស្ត្រី​រងគ្រោះ​ឈប់​រង់ចាំ​ឆ្លងថ្នល់ ពេលដែល​កំពុង​ឈប់​រង់ចាំ​នោះ ស្រាប់​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ ១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​១.O -៨០៣៥ ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ហើយ​បាន​ជ្រុល​ទៅបុក​កង់​ស្ត្រី​រងគ្រោះ​ដាច់​ជា​ពីរ​កំណាត់ ហើយ​ប៉ើង​ស្ត្រី​រងគ្រោះ​ជាង​១០​ម៉ែត្រ បណ្តាលអោយ ស្ត្រី​រូបនេះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។ រីឯ​អ្នកបើកបរ​ម៉ូតូ​បង្ករ បាន​រងរបួស​ធ្ងន់​ផងដែរ ។​

​ក្រោយពេល​កើតហេតុ​ជនបង្ករ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំពោះ​មធ្យោបាយ​បង្ករ ត្រូវបាន​គេ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។ ដោយ ៖ ចៅ សន​