Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​កំពុង​ពិសោធន៍​អាវ​ក្រោះ “​កាន់តែ​បាញ់ កាន់តែ​មាំ​ស្វិត​”

spot_img

The National Interest ឲ្យ​ដឹងថា ការិយាល័យ​ស្រាវជ្រាវ​របស់​ទ័ពជើងគោក​អាមេរិក និង​វិទ្យាស្ថាន បច្ចេកវិទ្យា nano ចំណុះ MIT ឧទ្ទេសនាម​វត្ថុ​ធាតុ​យឺត poly urethane urea (PUU) ត្រូវបាន​ចាត់ទុកថា ជា​ជំហាន​លោត​ផ្លោះ​ក្នុងការ​ផលិត​អាវ​ក្រោះ​។ ប្រភេទ​វត្ថុ​ធាតុ​នេះ ត្រូវបាន​ពណ៌​មាន​ថា មាំ​ស្វិត​លើស​ដែកថែប​១០​ដង តែ​វា​ទន់​ដូចជា​ក្រណាត់ ហើយ​មាន​សមត្ថភាព “​កាន់តែ​បាញ់​កាន់តែ​មាំ​ស្វិត​”​។​

ពលទាហាន​អាមេរិក​ពាក់អាវ​ប្រឆាំង​គ្រាប់ ធ្វើ​ពី​វត្ថុ​ធាតុ Kevlar និង​កុម្ភការ​ភណ្ឌ (Pottery)

​គេ​បង្ហើប​ប្រាប់ថា បណ្តា​សរសៃ PUU នឹង​ត្រូវបាន​តម្បាញ​ចូលគ្នា​តាម​គោលការណ៍​១ ដូចជា​ស្រទាប់​ការពារ​ដោយ​ច្រ​វ៉ា​ក់​ដែក នា​យុគ្គសម័យ​កណ្តាល​។ ប្រព័ន្ធ​តម្បាញ
​ស្មុគស្មាញ​នេះ​ធ្វើ​ឲ្យ​វា អាច​វិល​មកកាន់​សភាព​ដើម​បន្ទាប់ពី​រង​ការបាញ់ប្រហារ -​ប្រការ​ខុសប្លែក​ពី​អាវ​ក្រោះ​ប្រើ​ដែកថែប​បន្ទះ ឬក៏​កុម្ភការ​ភណ្ឌ (Pottery) ដែល​ប្រើ​លែងកើត
ក្រោយពី​រង​គ្រាប់កាំភ្លើង​។

​ប្រការ​លេចធ្លោ​មួយទៀត​របស់​វា​គឺ ប្រសិន​បើក​ម្លាំ​បំផ្លាញ់​របស់​គ្រាប់កាំភ្លើង​កាន់តែខ្លាំង​នោះ​សមត្ថភាព​ទប់ទល់​រប​ស់ PUU ក៏​ស្របតាម​នោះដែរ (​កើនឡើង​)​។​

​តាម​អ្នកស្រាវជ្រាវ PUU អាច​ផលិត​ជា​បរិក្ខារ​ការពារ ជាអាទិ៍​៖ អាវ​ក្រោះ​កញ្ចក់​ការពារ​មុខ ស្បែកជើង និង​ស្រោមដៃ​ប្រឆាំង​មីន​។ ទោះយ៉ាងណា​វា​កំពុងស្ថិត​ក្នុងតំណាក់កាល
​ស្រាវជ្រាវ ពុំទាន់​សម្រេច​បំពាក់​ឲ្យ​កងទ័ព​អាមេរិក​នៅឡើយ​ទេ​៕​

spot_img
×