Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការត្រៀមចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងដំណើរការរលូន និងទទួលខុសត្រូវខ្ពស់

spot_img

ព្រះវិហារ ៖ ក្នុងកិច្ចពិភាក្សាជុំវិញសម្បត្រិបេតិកភណ្ឌពិភពលោក និងសម្បត្តិមនុស្សជាតិជាមួយលោកស្រីបណ្ឌិត ម៉េចធីល រ៉ូស្សលើ ( Mechtild ROSSLER ) នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត ជីង ហ្វេង ( Jing Feng ) ប្រធានការិយាល័យ តំបន់អាស៉ីនិង ប៉ាស៉ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ដោយមានមន្ត្រីគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជា ប្រចាំនៅអង្គការយូណេស្កូ ចូលរួមផងដែរនោះ, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ឲ្យដឹងថា វឌ្ឍនភាពនៃដំណើរការត្រៀម ចុះបញ្ជីប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ ត្រូវបានកម្ពុជា និងអង្គការយូណេស្កូ កំពុងពិភាក្សាមានភាពរលូន និងទទួលខុសត្រូវខ្ពស់។

បើតាម លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាទបញ្ជាក់ថា កិច្ចប្រជុំ បានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗចំនួន ៣ រួមមាន ៖

១- ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ នឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស,

២- វឌ្ឍនភាពនៃដំណើរការត្រៀមចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២,

៣- កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចំងាយ ៧២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ កោះកេរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំមកហើយ។ ប្រាសាទនៅតំបន់កោះកេរភាគច្រើន ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបកំពូលផ្លូវការជាមួយ នាយករដ្ឋមន្ត្រី ហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី) បានស្នើដល់ភាគីហុងគ្រី ជួយដល់កម្ពុជាក្នុងការជួសជុល ប្រាសាទកោះកេរ ឲ្យរក្សាបានភាពរឹងមាំ ប្រាកដប្រជាបានយូរអង្វែង។

ការដែលសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យហុងគ្រី ជួយជួសជុលប្រាសាទកោះកេរនោះ ដោយសារតែប្រទេសហុងគ្រី មានបទពិសោធន៍ ធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្តបុរាណរបស់ខ្លួនបានល្អ។

ជាការឆ្លើយតប រដ្ឋាភិបាលហុងគ្រី បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានការជួយទំនុកបម្រុងងប្រាសាទនានានៃប្រទេសកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×