Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបថតចំនួនប្រមាណ ៦២ម៉ឺនសន្លឹកត្រូវបាន ទាញយកពីគណនី iCloud ដើម្បីស្វែងរករូបភាពអាសអាភាស

spot_img

ភ្នំពេញ ៖ បុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud ជាច្រើនរបស់នារីៗដែលមានវ័យក្មេង ដើម្បីស្វែងរករូបភាព និងវីដេអូអាសអាភាសរបស់ពួកគេ។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

បើតាមការសារភាពរបស់បុរសរូបនេះបានបង្ហាញថា គាត់បានប្រើវិធីសាស្រ្ត បន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន Apple ហើយបានលួងលោមជនរងគ្រោះ (social engineering) ឱ្យផ្ដល់លេខសម្ងាត់ តាមរយៈអុីមែល “applebackupicloud” និង “backupagenticloud.”។ អាជ្ញាធរបានរកឃើញអុីមែលចំនួនប្រមាណ ៥០ម៉ឺន ដែលក្នុងនោះអុីមែលចំនួន ៤៧០០ មានផ្ទុកលេខសម្ងាត់សម្រាប់គណនី iCloud។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែធ្វើការក្រើនរំឮក ដល់អ្នកប្រើប្រាស់ឱ្យមានការ ប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលណាមួយ ដែលទាមទារឱ្យផ្ដល់លេខសម្ងាត់។ ជាទូទៅលោកអ្នកគួរតែធ្វើការទំនាក់ទំនង ទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែ បើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនី ពីការជ្រៀតចូលពីជនខិលខូច មានដូចជាការជ្រៀតចូល តាមរយៈ phishing ជាដើម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×