Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈើតាត្រាវ ជាឈើពិសេសបំផុត ដែលបុព្វបុរសខ្មែរ បានយកមកប្រើនៅប្រាសាទបុរាណ

spot_img

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឈើតាត្រាវ គឺជាឈើដែលមានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែគុណតម្លៃល្អបំផុត គ្មានឈើណាប្រៀបបាន សម្រាប់យកមកជួយ ក្នុងការកសាងប្រាសាទបុរាណនានា ធ្វើអំពីថ្ម ឱ្យមានភាពគង់វង្ស បានយូរអង្វែង។ បច្ចុប្បន្ននេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងប្រើឈើប្រភេទនេះ ដើម្បីយកមកបំពេញកន្លែងចាស់ ដែលបានពុកផុយ។

លោក ឃាម មុនី មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា តាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរ បានប្រើឈើតាត្រាវ និងឈើជើងចាប ដើម្បីធ្វើជាធ្នឹមទប់លំនឹងថ្ម និងជាពិដានលម្អនៅប្រាសាទបុរាណ។

ជាយូរលង់មកហើយ នៅតាមវត្ដអារាមជាច្រើន ក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមាន ការយកឈើតាត្រាវ ទៅប្រើប្រាស់លើសំណង់ កសាងព្រះពុទ្ធបដិមា និងយកឈើប្រភេទនេះ ធ្វើពិធីបូជាផ្នែកសាសនាផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×