Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដាម៉ូបាល អបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាមួយការស្កេន QR Code ចូលបច្ច័យ ដោយមិនចាំបាច់កាន់ក្រដាសប្រាក់

spot_img

ភ្នំពេញ៖ អស្ចារ្យមែន! ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរ អេស៊ីលីដាម៉ូបាល សូមចូលរួមអបអរសាទរ និងគោរពជូនពរលោកអ្នក និងក្រុមគ្រួសារ ជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ហើយអេស៊ីលីដាម៉ូបាល ជួយលោក-អ្នក បានក្នុងការចូលជាបច្ច័យ ចាប់មគ្គផលតាមសទ្ធាជ្រះថ្លា នៅទីវត្តអារាមនានា តាមរយៈការស្កេនចូលបុណ្យជាមួយ QR Code ដោយមិនចាំបាច់កាន់ក្រដាសប្រាក់ ដែលមានហានីភ័យឆ្លងមេរោគផ្សេងៗ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រជាជនខ្មែរទាំងអស់ តែងតែនឹករលឹកដល់ស្រុកកំណើត និងបន់ស្រន់ឲ្យតែដល់ថ្ងៃបុណ្យនេះ ដើម្បី​បានមកជួបជុំក្រុមគ្រួសារ ជួបឪពុកម្តាយ បងប្អូន កូនចៅ នឹងបានធ្វើបុណ្យជុំគ្នា នៅទីវត្តអារាមនានាឯស្រុកកំណើត។

ដោយសារស្ថានភាពការរីករាលដាលឆ្លងកូវីដ-១៩ ធនាគារអេស៊ីលីដា សូមឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចូលរួមការពារ ៣ការពារ ៣កុំ ទាំងអស់គ្នា ដោយត្រូវពាក់ម៉ាស់ លាងដៃនិងសាប៊ូ ឬជែក និងកុំទៅកន្លែងដែលមានមនុស្សច្រើនជាដើម។ ជាមួយគ្នានេះ អេស៊ីលីដាម៉ូបាល អាចជួយលោក-អ្នកបាន ក្នុងការចូលជាបច្ច័យ ចាប់មគ្គផលតាមសទ្ធាជ្រះថ្លា នៅទីវត្តអារាមនានាផងដែរ ដោយការស្កេន QR Code ចូលបច្ច័យ មិនចាំបាច់កាន់ក្រដាសប្រាក់ ដែល​នាំឱ្យមានហានីភ័យឆ្លងមេរោគផ្សេងៗ។

បន្ថែមលើសពីនេះ វាក៏ផ្តល់ងាយស្រួលដល់លោកអ្នក សម្រាប់ការផ្ទេរប្រាក់ជូនលោកអ្នកមានគុណ ទុកធ្វើបុណ្យទានក្នុងឱកាសដ៏សែនរីករាយនេះផងដែរ ព្រោះថារាល់ការផ្ទេរប្រាក់ ទទួលប្រាក់ តាមអេស៊ីលីដាម៉ូបាល មានភាពងាយស្រួល ឆាប់រហ័ស មិនអស់ថ្លៃសេវា ទោះជាលេខទូរស័ព្ទអ្នកទទួលមិនទាន់បានភ្ជាប់សេវាអេស៊ីលីដាម៉ូបាលដ៏ដោយ ក៏អាចទទួលប្រាក់ពីអ្នកផ្ញើបានដែរ ដោយលោកអ្នកគ្រាន់តែផ្ទេរពីអេស៊ីលីដាម៉ូបាល ទៅកាន់លេខទូរសព្ទដៃអ្នកទទួល ហើយផ្ញើលេខកូដសម្ងាត់៦ខ្ទង់ នោះអ្នកទទួល គាត់អាចអញ្ជើញទៅបើកប្រាក់នៅតាមទូរអេធីអឹម ជិត ៨០០គ្រឿង នៅទូទាំងប្រទេស បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើប័ណ្ណ ហើយ​ក៏មិនចាំបាច់ជួបមនុស្សម្នារច្រើននាក់ផងដែរ ព្រោះក្រដាសប្រាក់ ដែលគាត់ដកចេញពីម៉ាស៊ីនអេធីអឹម សុទ្ធតែថ្មីៗ ឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។ ជាមួយនិងទូរអេធីអឹមជាច្រើនកន្លែង លោកអ្នកមិនចាំបាច់​ដកប្រាក់ច្រើនក៏បានដែរ គឺដកតែ ១ម៉ឺនរៀលក៏បាន។ 

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកនៅមិនទាន់មាន អេស៊ីលីដាម៉ូបាលប្រើទេនោះ សូមដោតឡូតនិងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង ដោយមិនគិតថ្លៃសេវាទាំងអស់ ហើយទទួលបានលេខគណនីពិសេសៗ ដោយមិនបាច់ចំណាយប្រាក់ទិញទៀតផង ។ សូមចូលទៅ Play Store, App Store, App Gallery ដើម្បីទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល ទុកក្នុងទូរសព្ទដៃដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក៕

spot_img
×