Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស នឹងបញ្ចូនវត្ថុបុរាណខ្មែរចំនួន៥ ក្នុងចំណោមជាង១០០ មកឱ្យកម្ពុជាវិញ

spot_img

ភ្នំពេញ៖ វត្ថុបុរាណខ្មែរ ដែលជាសម្បិត្តវប្បធម៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវបានបញ្ចូនត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញជាបន្តបន្ទាប់។​ ជាក់ស្តែងថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងគ្រួសារ លោក ឌូឆ្លាស ឡាចហ្វក (Douglas Latchford) ស្តីពីការបញ្ចូន​ត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ។

បើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរ និងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងនាងឧមា) និងកន្សៃទូកសំរឹទ្ធ ត្រូវបានប្រទេសអង់គ្លេស បញ្ចូនមកឱ្យកម្ពុជា វិញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ថា រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

spot_img
×