Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺមហារីកសុដន់(ដោះ) ភាគច្រើនកើតឡើងលើស្រ្តី មានអត្រាអ្នកស្លាប់ខ្ពស់នៅទូទាំងពិភពលោក

spot_img

ភ្នំពេញ៖ ជំងឺមហារីកសុដន់ (ដោះ)  ជាប្រភេទជំងឺមហារីក ដែលកើតមានច្រើនជាងគេទី៣ បន្ទាប់ពី​ជំងឺមហា​រីក​​ថ្លើម​និងមហារីកសួត ហើយករណីជំងឺមហារីកសុដន់ទាំងអស់ បានកើតឡើងលើស្ត្រី ១០០%។ ​រីឯចំនួន​អ្នក​ស្លាប់​វិញគឺមានរហូតទៅដល់ ៧៩៣នាក់។ ​

នៅក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជា មានករណីជំងឺមហារីកសុដន់ចំនួន ១៨៧៧ករណី ស្មើនឹង ១០.២% នៃចំនួន​សរុបអ្នកកើតជំងឺមហារីកនៅក្នុងប្រទេស។

អ្នកជំនាញផ្នែករោគស្រ្តី បានឱ្យដឹងថា ជំងឺមហារីកសុដន់(ដោះ) ភាគច្រើនកើតឡើងចំពោះស្រ្តី ដែលមានអត្រាអ្នកស្លាប់ខ្ពស់នៅទូទាំងពិភពលោក និងបន្តកើនឡើងជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​សារតែកង្វះការយល់ដឹងពីស្ត្រីគ្រប់វ័យ។ ជំងឺមហារីកសុដន់ មានគ្រោះថ្នាក់ ជាជំងឺមួយស្មុគស្មាញ ដែលកោសិកាសុដន់លូតលាស់ខុសធម្មតា មិនអាចគ្រប់គ្រងបាន។ មហារីកសុដន់មានច្រើនប្រភេទ អាស្រ័យទៅលើកោសិកា ដែលប្រែទៅជាមហារីក។

សុដន់(ដោះ) មានផ្នែកសំខាន់ចំនួន ៣ គឺ ក្រពេញផលិតទឹកដោះ (Lobules), បំពង់បង្ហូរទឹកដោះ(Ducts) និងជាលិកាភ្ជាប់ (Connective Tissue) ។ Lobule គឺជាក្រពេញដែលផលិតទឹកដោះ។ បំពង់បង្ហូរទឹកដោះគឺជាបំពង់ដែលដឹកនាំទឹកដោះទៅក្បាលដោះ។ ជាលិកាភ្ជាប់មានតួនាទីព័ទ្ធជុំវិញហើយភ្ជាប់អ្វីៗទាំងអស់រួមគ្នា។​

រោគសញ្ញាទូទៅបំផុតនៃជំងឺមហារីកសុដន់គឺមាន ដុំ ឬ ម៉ាសថ្មី ប៉ុន្តែស្របពេលគ្នានេះ រោគសញ្ញាផ្សេងទៀតក៏អាចកំពុងលេចឡើងផងដែរ។ វាជាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលត្រូវធ្វើការទាមទារពិនិត្យដោយវេជ្ជបណ្ឌិតឯកទេស ប្រសិនបើមានការផ្លាស់ប្តូររូបរាងសុដន់ ឬមិនមានភាពប្រក្រតី។ ខាងក្រោមនេះគឺជារោគសញ្ញាទូទៅមួយចំនួនដែលយើងអាចជួបប្រទះ ៖

  • មានដុំពក ឬ ឡើងក្រាស់ ដែលមានអារម្មណ៍ខុសពីជាលិកាធម្មតាដែលនៅជុំវិញ
  • ផ្លាស់ប្តូរ ទំហំ រូបរាង ឬលក្ខណៈរបស់សុដន់
  • ផ្លាស់ប្តូរស្បែកលើសុដន់ដូចជា ឡើងជ្រួញ
  • មានការប្រែប្រួលទៅលើក្បាលសុដន់
  • ស្បែកសុដន់អាចឡើងក្រហម ឬមានហើម ប្រហាក់ប្រហែលដូចជាផ្លែក្រូចជាដើម

វេជ្ជបណ្ឌិតឯកទេសផ្នែករោគស្រ្តី បានឱ្យដឹងថា មហារីកសុដន់មិនមែនជាជំងឺឆ្លង ឬអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ។ រហូតមកដល់ពេលនេះ គេមិនទាន់រកឃើញថាមានមេរោគឬបាក់តេរីណាមួយដែលជាប់ទាក់ទងនឹងការវិវត្តនៃជំងឺមហារីកសុដន់ឡើយ ។ ភាគច្រើននៃជំងឺនេះកើតឡើងចំពោះស្រ្តីដែល៖

  • មានអាយុលើសពី៤០ឆ្នាំ
  • ស្រ្តីដែលលើសទម្ងន់
  • ហានិភ័យចំពោះស្រ្តីដែលផឹកគ្រឿងស្រវឹងច្រើន
  • មានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកសុដន់
  • មានប្រវត្តិក្នុងការប៉ះពាល់វិទ្យុសកម្មខ្លាំង
  • មានប្រវត្តិទាក់ទងនឹងជំងឺបន្តពូជ
  • ប្រើប្រាស់ថ្នាំជក់ច្រើន
  • ប្រើប្រាស់ថ្នាំព្យាបាលអរម៉ូនក្រោយពេលអស់រដូវ

មានកត្តាជាច្រើន ដែលយើងអាចធ្វើបានដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ដូចជា៖

  • រក្សាទម្ងន់ក្នុងកម្រិតមួយដែលល្អ
  • ត្រូវហាត់ប្រាណ លេងកីឡា ដើម្បីជំរុញរាងកាយឲ្យសកម្ម
  • ត្រូវញាំបន្លែ ផ្លែឈើ ជាប្រចាំ
  • ជៀសវាងការផឹកគ្រឿងស្រវឹង ឬ ប្រើប្រាស់ថ្នាំជក់ផ្សេងៗ
  • ពន្យារការបំបៅដោះកូន
  • ជៀងវាងប្រើប្រាស់ថ្នាំពន្យារកូន ជាពិសេសចំពោះស្រ្តីមានអាយុលើស៣៥ឆ្នាំ
  • ជៀសវាងប្រើប្រាស់ថ្នាំអរម៉ូនផ្សេងៗ
  • ជៀសវាងការប៉ះពាល់ទៅនឹងវិទ្យុសកម្មខ្លាំង

ជំងឺមហារីកសុដន់មានរោគសញ្ញាយ៉ាងដូចម្តេច? ជំងឺមហារីកសុដន់គឺជាជំងឺមួយដ៏កាចសាហាវ ហើយ​ជំងឺនេះ​មានរោគសញ្ញាដូចជា៖

  • ឡើងកូនកណ្តុរនៅសុដន់
  • ឈឺសុដន់
  • ឡើងដោរឬកន្ទួលនៅតំបន់ចុងសុដន់
  • ប៉ោងឬផតស្បែកសុដន់
  • ហូរឈាមតាមចុងសុដន់
  • និងប្រែប្រួលចុងសុដន់ ។

ដើម្បីចូលរួមជាចំណែកក្នុងការកាត់បន្ថយនៃជំងឺមហារីកសុដន់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នឹងមានសកម្មភាព​ជាច្រើន ក្នុងការចែករំលែក​ពីជំងឺមហារីកសុដន់​ដោយវេជ្ជបណ្ឌិត​ឯកទេស​ជាច្រើន​ ដូចជា​ផ្ដល់សិក្ខា​សិលា​តាមអនឡាញ បកស្រាយ ដោយវេជ្ជបណ្ឌិតឯកទេសផ្ទាល់ និងចែករំលែកពីចំនេះដឹងផ្សេងៗ​ទៀតពីមហារីក​សុដន់​ដូចជា៖

  • វិធីក្នុងការថែទាំសុដន់
  • របៀបពិនិត្យពិនិត្យសុដន់ដោយខ្លួនឯង
  • និងចំណេះដឹងទូទៅជាច្រើនទៀត

តាមផេក Facebook: https://www.facebook.com/tphkh/ ផងដែរ។​ លើស​ពី​នោះ នៅខែតុលា ដែលជាខែយល់ដឹងអំពីជំងឺមហារីកសុដន់ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នឹងមានផ្តល់​ជូនជា​ពិសេស​នូវ​កញ្ចប់ពិនិត្យសុដន់ ៣ប្រភេទ ដើម្បីបំពេញនូវតម្រូវការរបស់ស្ត្រីគ្រប់វ័យក្នុងតំលៃពិសេស។ ​តើកញ្ចប់ពិនិត្យ​សុដន់​របស់ស្ត្រីរបស់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មានបូកការពិនិត្យអ្វីខ្លះ? ​រាល់ការទិញ​នូវកញ្ចប់ពិនិត្យ​សុដន់ណា​មួយ លោកអ្នកនឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ ២០% សម្រាប់សេវាកម្មផ្សេងៗ និង ៥០% សម្រាប់ការពិគ្រោះ​យោបល់សម្រាប់ការពិនិត្យនានាពេលក្រោយ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍​ មានវេជ្ជបណ្ឌិតឯកទេស​ផ្នែករោគស្រ្តី​ ដែលមានបទពិសោធន៍​ជាច្រើនឆ្នាំ​ក្នុងការធ្វើ​រោគ​វិនិច្ឆ័យនិងព្យាបាលតាមស្តង់ដាអន្តរជាតិ។​ លើសពីនោះផងដែរ ​រាល់លទ្ធផល​ការថតនានា​ ត្រូវបាន​បក​ស្រាយ​ដោយវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសសិង្ហបុរី។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ជាមន្ទីរពេទ្យស្ដង់ដាអន្តរជាតិនៅកណ្តាលទីក្រុងភ្នំពេញ ​ដែលមានបំពាក់​ទៅដោយ​ឧបករណ៍​វេជ្ជសាស្រ្តទំនើបៗបំផុត ដូចជា ម៉ាស៊ីនស៊ីធីស្កេន ម៉ាស៊ីនថតសុដន់ ម៉ាស៊ីនឆ្លុះអេកូសាស្រ្ត និង​ម៉ាស៊ីនថត ដោយកាំរស្មីអ៊ិច ភ្ជាប់ជាមួយបរិក្ខាលំដាប់ពិភពលោក សុវត្ថិភាព និងផាសុខភាព ដើម្បីធានា​បាន​ថា អ្នកជំងឺនឹងទទួលបាន ការថែទាំ និងសម្រាកព្យាបាលបានល្អបំផុត។ ដោយសារកត្តាទាំងអស់នេះ អ្នកជំងឺ​ដែលត្រូវការការថែទាំនិងព្យាបាលតាមស្តង់ដាអន្តរជាតិមិនចាំបាច់ធ្វើដំណើរទៅប្រទេសក្រៅទៀតនោះទេ ព្រោះមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ អាចបំពេញតម្រូវការផ្នែកថែទាំសុខភាពលំដាប់ពិភពលោកជាស្រេច ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មានសេវាកម្មឯកទេសដូចជា៖ ផ្នែកសម្ភពនិងរោគស្ត្រី ផ្នែកបេះដូង ផ្នែកជំងឺទឹកនោម​ផ្អែម ផ្នែកក្រពេញអរម៉ូន ផ្នែកសុខភាពកុមារ ផ្នែកកាត់បន្ថយការឈឺចាប់ និងសេវាកម្មជាច្រើនទៀតដូចជា ការពិគ្រោះយោបល់តាមទូរស័ព្ទ ផ្នែកមន្ទីរពិសោធន៍ និងផ្នែកថតរូបភាពវេជ្ជសាស្រ្ត ។

សម្រាប់ពត៌មានបន្ថែម អំពីសេវាកម្ម និងកញ្ចប់ពិនិត្យសុខភាព សូមទូរសព្ទមកលេខ ០២៣ ២៦៦ ៩៩៩ / ០៨៥ ៦៨៩ ៥៦៨ / ០៦៧ ៦៨៩ ៥៦៨ ឬតាមរយៈអ៊ីមែល info@prestigehospital.com

អាសយដ្ឋានផ្ទះលេខ ១៦និង១៨ ផ្លូវ២១ (ក្បែរផ្សារកាប់គោ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។

Follow us on

Facebook: https://www.facebook.com/tphkh

Instagram: https://www.instagram.com/prestige_hospital/

Telegram: https://t.me/PrestigeHospital

Youtube: https://www.youtube.com/channel/UC8mFw3qnTyk_cdbiO8GbWBw

ជ្រើសយកមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដើម្បីសុខភាពរបស់លោកអ្នក !

spot_img
×