Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីមេរោគ FluBot កំពុងតែត្រូវបានចែកចាយ តាមរយៈសារក្លែងក្លាយ

spot_img

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅប្រទេសនូវែលសេឡង់ បានចេញសេចក្ដីប្រកាស ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅក្នុងទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot គឺជាកម្មវិធីមេរោគដែលអាចលួចទាញយកលេខសម្ងាត់ និងព័ត៌មានសំខាន់ៗពីក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department។

ប្រភពដដែល បានបន្តថា ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានផ្ញើសារដោយអះអាងថា ទូរសព្ទរបស់អ្នកប្រើប្រាស់ត្រូវបានវាយលុកដោយកម្មវិធីមេរោគ FluBot ដោយភ្ជាប់មកជាមួយនូវតំណភ្ជាប់ ដើម្បីឱ្យពួកគេទាញយកកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរសព្ទ។ ពេលខ្លះទៀតជនខិលខូច បានផ្ញើសារបោកបញ្ឆោតជនរងគ្រោះថា ពួកគេបានខកខានក្នុងការទទួលបញ្ញើពីក្រុមហ៊ុន ហើយបានណែនាំឱ្យពួកគេចុចនៅលើតំណភ្ជាប់ ដើម្បីទាញយកកម្មវិធី រៀបចំការដឹកជញ្ជូនឡើងវិញ។

ដើម្បីការពារពីការវាយប្រហារនេះ អាជ្ញាធរបានធ្វើការណែនាំអ្នកប្រើប្រាស់ កុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារទាំងនោះ ព្រោះទូរសព្ទរបស់ពួកគេពុំមានមេរោគប្រភេទនោះទេ ហើយម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកគ្រាន់តែបើកសារនេះ កម្មវិធីមេរោគនេះក៏ពុំអាចចូលទៅក្នុងទូរស័ព្ទបានដែរ។ កម្មវិធីមេរោគនេះអាចចូលទៅក្នុងទូរស័ព្ទបាន នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ ដែលមាននៅក្នុងសារ និងធ្វើការទាញយកកម្មវិធីតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ទោះបីជាកម្មវិធីមេរោគនេះអាចត្រូវបានផ្ញើទៅឱ្យទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ប៉ុន្តែវានឹងមិនអាចជ្រៀតចូលទៅក្នុងទូរស័ព្ទ iPhone បានឡើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×