Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន ប្រគល់រថយន្ត និងម៉ូតូដឹកសំរាម សំណល់រឹង ដល់រាជធានី ខេត្ត ចំនួន៩

spot_img

ភ្នំពេញ៖ ការប្រគល់នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់លទ្ធភាពដល់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត។

មន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា នេះគឺជាចូលរួមជាចលនាជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និង គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកប ដោយ ផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ « ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនា គត រុងរឿង »។

ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្ត និងម៉ូតូដឹកសំរាម សំណល់រឹងនេះ ដល់អង្គភាព រដ្ឋបាលក្រុង ស្រុក ចំនួន ១៦ មកពីរាជធានី ខេត្ត ចំនួន៩ មានដូចខាងក្រោម ៖

១-ខេត្តកំពង់ស្ពឺ ម៉ូតូចំនួន ៣គ្រឿង (ស្រុកឱរ៉ាល់ ក្រុមហ៊ុនវែងសេងហ្គ្រីន និងសាលាត្មាតពង )

២-ខេត្តកោះកុង ម៉ូតូចំនួន ២គ្រឿង (ស្រុកគិរីសាគរ២គ្រឿង)

៣-ខេត្តព្រះវិហារ ម៉ូតូចំនួន ២គ្រឿង ( ស្រុករវៀង និងស្រុកជំក្សាន្ត)

៤-ខេត្តសៀមរាប ម៉ូតូចំនួន ៣គ្រឿង ( ស្រុកបន្ទាយស្រី ស្រុកស្រីស្នំ និងស្រុកអង្គរជុំ)

៥-ខេត្តស្វាយរៀង ម៉ូតូចំនួន ២គ្រឿង ( ស្រុករមាសហែក និងស្រុកស្វាយជ្រំ)

៦-ខេត្តត្បូងឃ្មុំ ចំនួន ២គ្រឿង (រដ្ឋបាលខេត្ត រថយន្ត ១គ្រឿង និងក្រុងសួង ម៉ូតូកង់បី ១គ្រឿង)

៧-ក្រុមការងារផ្តើមពីយើង ម៉ូតូកង់បី ចំនួន ១គ្រឿង

៨-ខេត្តព្រះសីហនុ ម៉ូតូចំនួន ១គ្រឿង ( ស្រុកកំពង់សិលា)

៩-ខេត្តកំពង់ចាម ម៉ូតូចំនួន ១គ្រឿង ( ស្រុកកោះសូទិន)៕

spot_img
×