Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវមានបណ្ណចាក់វាក់សាំងកូវីដ-១៩

spot_img

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញឱ្យខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការត្រួតពិនិត្យបណ្ណចាក់វាក់សាំងកូវីដ-១៩ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវបង្ហាញបណ្ណចាក់វាក់សាំង ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខ ជាពិសេសទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬបណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កូវីដ-១៩ ឱ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀតដែលរដ្ឋបាលរាជធានីភ្នំពេញ។​

គួរបញ្ជាក់ថា ការធ្វើដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយ កាលពីសប្តាហ៍មុន ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលខាងមុខឆាប់ៗ៕

spot_img
×