Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯករាជ្យជាតិ នាំមកនូវឯករាជ្យផ្នែកសុខុមាលភាព និងចំណីអាហារ

spot_img

ឆ្នាំ១៩៩៦ គឺជាឆ្នាំដែលសហគ្រាសផលិតឱសថប៉េប៉េអឹមត្រូវ​បាន​បង្កើតឡើង។ ៥ឆ្នាំក្រោយមក​ លោកឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកសហគ្រាសផលិតឱសថប៉េប៉េអឹម បានបង្កើតក្រុមហ៊ុនខនហ្វីរេលដែលជាក្រុមហ៊ុនផលិតកសិផលសរីរាង្គដំបូងគេបង្អស់នៅកម្ពុជា។


ការបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមដែលរហូតមកដល់ពេលនេះមានអាយុកាល២៥ឆ្នាំហើយនោះ គឺជានិមិត្តរូបនៃការរស់ឡើងវិញនៃឧស្សាហកម្មឱសថជាតិ ដែលត្រូវបានបំផ្លិចបំផ្លាញខ្ទេចគ្មានសល់ក្រោយសង្រ្គាមស៊ីវិល និងរបបប្រល័យ​ពូជសាសន៍ប៉ុលពត។

ដំបូងឡើយដើម្បីជានិមិត្តរូបនៃ​ការ​រស់ឡើងវិញនូវ​វិស័យឧស្សហកម្មឱសថ សហគ្រាសផលិតឱសថប៉េប៉េអឹមចាប់ផ្តើមផលិតថ្នាំបំបាត់ការចុកចាប់គីណាល់ និងដាក់លក់ផលិតផលឱសថរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក ព្រោះគីណាល់គឺជាឱសថដំបូងគេបង្អស់ដែលត្រូវបានបង្កើត​ឡើង​ដោយ​កូនខ្មែរ និងផលិតនៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៦០ ពោល​គឺ​ប្រាំពីរឆ្នាំក្រោយពីប្រទេសជាតិទទួលបានឯករាជ្យ។ ថ្នាំគីណាល់ត្រូវបានដាក់ឲ្យចរាចរជាផ្លូវការឡើងវិញនៅកម្ពុជាក្រោមព្រះរាជអធិបតីភាព ព្រះករុណាព្រះបាទនរោត្តម ស៊ីហនុ ព្រះបរមរតនកោដ្ឋ និងលោកនាយករដ្ឋមន្រ្តីទាំងពីររូបនៃ​ប្រទេសកម្ពុជា​នាសម័យនោះ ។

ថ្នាំគីណាល់ដែលត្រូវបានបង្កើត ផលិត និងចែកចាយដោយខ្មែរ សម្រាប់ជនជាតិខ្មែរនោះ ក្រោយមកបានក្លាយជាឱសថឈានមុខគេក្នុងចំណោមក្រុមឱសថសម្រាប់ការពារ និងព្យាបាលរោគឈឺចុក​ចាប់​នានាដែលកើតឡើងញឹកញាប់ជាងគេ។

មុននឹងមានវត្តមានសហគ្រាសផលិតឱសថប៉េប៉េអឹមនៅលើទីផ្សារកម្ពុជា គេឃើញមានតែថ្នាំនាំចូលប៉ុណ្ណោះ ដែលជាញឹកញាប់មានតម្លៃខ្ពស់កប់ពពកសម្រាប់ប្រជាពលរដ្ឋខ្មែរភាគច្រើន ឬបើមិនអ៊ីចឹងទេគឺមានតែថ្នាំក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

ដូច្នេះកម្ពុជាត្រូវតែស្វែងរកឯករាជ្យភាពផ្នែកសុខភាពសាធារណៈ ដើម្បីធ្វើយ៉ាងណាឲ្យថ្នាំដែលផលិតដោយគោរពតាមស្តង់ដារអន្តរជាតិមានតម្លៃសមរម្យអាចទទួលយកបាន។ សហគ្រាសផលិតឱសប៉េប៉េអឹមបានឆ្លើយតបទៅនឹងតម្រូវការនេះ ហើយលើសពីនេះទៅទៀតសហគ្រាសបានចូលរួមចំណែកផ្តល់ឯករាជ្យភាពផ្នែកសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញផលិតផលឱសថរបស់ខ្លួនប្រមាណជិតពាក់
កណ្តាលទៅកាន់ប្រទេសជិតខាង និងទៅកាន់បណ្តាប្រទេសនានានៅទ្វីបអាហ្រ្វិក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។

ចំណែកឯក្រុមហ៊ុនខនហ្វីរេលក៏ត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យដូចគ្នានេះដែរសម្រាប់វិស័យកសិ-ចំណីអាហារ។ ប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិកសិកម្មគ្រប់ប្រភេទដែលមានគុណភាព។ ការកែច្នៃធនធានធម្មជាតិទាំងនោះ ការលើកកម្ពស់គុណតម្លៃនៃផលិតផល ការវេចខ្ចប់គឺចាំបាច់ត្រូវធ្វើឡើងនៅក្នុងប្រទេស។ ម្យ៉ាងគឺដើម្បីធានាឲ្យបាននូវឯករាជ្យ​ភាព និង​សុវត្ថិភាពចំណីអាហារសម្រាប់ប្រជាជនខ្មែរ កុំឲ្យប្រជាជនខ្មែរពឹងផ្អែកលើប្រទេសក្រៅ និងម្យ៉ាងទៀតគឺដើម្បីឲ្យសេដ្ឋកិច្ចជាតិ និងអ្នកផលិតទទួលបានអត្ថប្រយោជន៍ខ្ពស់ពីការកែច្នៃវត្ថុធាតុដើមក្នុងស្រុកទាំងនោះ។

ដោយប្រើចក្ខុវិស័យនេះគួបផ្សំជាមួយនឹងការច្របាច់បញ្ចូលគ្នារវាងចំណេះធ្វើបែបប្រពៃណី និងការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុនខនហ្វីរេលទទួលបានជោគជ័យដោយផលិតបានផលិតផលម៉ាក Thnot (មានស្ករត្នោត និងផលិតផលផ្សេងៗទៀតដែលធ្វើពីស្ករត្នោត) ម៉ាក JAYA (ផលិតផលស្រាផលិតចេញពីទឹកត្នោត)  ម៉ាក Kirum (មានម្រេចកំពត និងផលិតផលផ្សេងៗទៀតធ្វើពីម្រេច) និងផលិតផលសុខភាព​ ខេមប្រូប៊ីយ៉ូទិច (KEM) ។ ផលិតផលទាំងអស់នេះគឺជាផលិតផលខ្មែរសុទ្ធសាធ និងឈានមុខគេនៅលើទីផ្សារជាតិនិងអន្តរជាតិ។

«ជាតិមួយមិនអាចនិយាយបានថាមានឯករាជ្យភាពបានទេ ល្គឹកណាសុវត្ថិភាពសុខភាព និងចំណីអាហារនៅតែមិនអាចគ្រប់គ្រងបាន»។ គិតមកទល់ពេលនេះគឺម្ភៃប្រាំឆ្នាំ និងម្ភៃឆ្នាំហើយដែលក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានចូលរួមចំណែកលើក​ស្ទួយ​ឯករាជ្យភាពពិតប្រាកដផ្នែកសុវត្ថិភាពសុខភាព និងចំណីអាហារ ហើយវាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនខ្មែរទាំងមូល។
សហការី និងដៃគូពាណិជ្ជកម្មទាំងអស់របស់ក្រុមហ៊ុនសហគ្រាសមានមោទកភាពដោយបានបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ៕

spot_img
×