Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាត្រៀមបើកប្រទេសឡើងវិញ ទាំងវិស័យទេសចរណ៏ សង្គម សេដ្ឋកិច្ច នៅចុងឆ្នាំ២០២១នេះ

spot_img

ភ្នំពេញ៖ ក្នុងរយៈពេលជាង២ឆ្នាំ មកនេះ ប្រទេសកម្ពុជា បាននឹងកំពុង​រងនូវផលប៉ះពាល់​គ្រប់វិស័យ​ពីវិបិត្តិ​នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងនោះវិស័យជាច្រើនបានធ្លាក់ចុះ ហើយវិស័យដែលប៉ះពាល់ខ្លាំងជាង​គេគឺវិស័យទេសចរណ៍នេះតែម្តង។ ទន្ទឹមនិងការធ្លាក់ចុះប៉ុន្មានឆ្នាំមកនេះ មន្រ្តីកម្ពុជា បានអះអាងថា កម្ពុជានឹងរៀបចំគោលនយោបាយត្រៀមបើកប្រទេសឡើងវិញ ទាំងវិស័យទេសចរណ៏ សង្គម សេដ្ឋកិច្ច ដោយត្រូវដូរឥរិយាបទក្នុងការរស់នៅតាមគន្លងថ្មី។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលបានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ទទួល និងពិនិត្យវ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក ២លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នាថ្ងៃទី១៤ខែ តុលា ឆ្នាំ២០២១ នៅព្រលានយន្តអន្តរជាតិភ្នំពេញ បានថ្លែងថា កម្ពុជាអាចនឹងបើកទេសចរណ៍ឡើងវិញ នៅចុងឆ្នាំ២០២១នេះ ដោយក្នុងនោះ គណកម្មការអន្តរក្រសួងក៏ នឹងរៀបចំគោលនយោបាយត្រៀមបើកប្រទេសឡើងវិញ ទាំងវិស័យទេសចរណ៏ សង្គម សេដ្ឋកិច្ច ដោយត្រូវដូរឥរិយាបទក្នុងការរស់នៅតាមបែបគន្លងថ្មី និងត្រូវសំលឹងមើលថា ប្រទេសណាដែលមានហានិភ័យទាប ប្រទេសណាដែលមានហានិភ័យខ្ពស់ ក្នុងការបើកដំណើរការប្រទេសឡើងវិញនេះ ដោយក្នុងនោះក្រសួងទេសចរណ៍បានដាក់ការស្នើសុំគោលការណ៍ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួចហើយដែរ៕

spot_img
×