Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងជប៉ុន ចាប់ដៃគូសហការគ្នា ដើម្បីជួយជំរុញដល់ផែនការអភិវឌ្ឍន៍ឧស្សាហកម្ម៤.០

spot_img

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចាប់ដៃគូសហការគ្នា ក្នុងការរៀបចំអភិវឌ្ឍន៍ មជ្ឈ​មណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដើម្បីជំរុញឲ្យកម្ពុជាសម្រេចគោលដៅផែនការអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខណៈដែលកម្ពុជា​ស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្ងាយពីការអភិវឌ្ឍន៍ឧស្សាហកម្ម៤.០។

ជាមួយគ្នានេះ អ្នកជំនាញបានលើកឡើងថា កម្ពុជារំពឹងថា ឧស្សាហកម្ម ៤.០ នឹងជួយជំរុញសេដ្ឋកិច្ចនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រកាន់យកចក្ខុវិស័យនេះ ដើម្បីសម្រេចបានគោលដៅឆ្នាំ២០៣០ និងឆ្នាំ ២០៥០។

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា គោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណែទម្រង់មួយចំនួនដូចជា ផែនការអភិវឌ្ឍន៍ឧស្សា​ហកម្មផែនការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្ត្រអប់រំ STEM និងការលើកកម្ពស់ការស្រាវជ្រាវការអភិវឌ្ឍនូវការច្នៃប្រឌិតឧស្សាហកម្ម ៤.០ គឺជាកត្តាជំរុញដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍។

ដោយឡែក លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយក្រុមហ៊ុនជប៉ុន និងអាល្លឺម៉ង់ ដើម្បីរួមចំណែកផលិត​នូវធនធាន ដែល​មានសមត្ថភាពខ្ពស់ និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យឌីជីថល ផលិតនៅកម្រិតគុណភាព និងភាពជាក់លាក់។ លោកបានបន្តថា យើងអនុវត្តគំរូនៃការច្នៃប្រឌិតថ្មីរបស់ជប៉ុនដែលល្បី ឬគំរូនៃការច្នៃប្រឌិតបីដង ដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះវាគាំទ្រដល់សង្វាក់ផលិតកម្មពេញលេញ ចាប់ផ្តើមពីចំណេះដឹងរហូតដល់ផលិតផលចុងក្រោយ។

ជាមួយគ្នានេះ លោក កាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា នាពេលអនាគត និស្សិតដែលបានចេញពីការបណ្តុះបណ្តាលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ឧស្សាហកម្មដទៃទៀត នៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការផលិតឌីជីថលឆ្លាតវៃ ដែលមានបដិវត្តថ្មី ធ្វើឱ្យវិស័យ​ផលិតកម្មរបស់យើង ប្រសើរឡើង។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសាងសង់ អគារមួយរួចហើយ នៅសាកលវិទ្យាល័យ RUPP campus1 ដែលនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន CJDM ក្នុងពេលប៉ុន្មានខែខាងមុខនេះ៕

spot_img
×