Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ការដាក់ពាក្យស្នើសុំឆៀក យាន្តជំនិះជំនាន់ទី២

spot_img

ភ្នំពេញ៖ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារក្រសួង កំពុងពិភាក្សាពីការត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តជំនិះ ឬឆៀកជំនាន់ទី២ និងវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការអនុវត្តការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារ​ណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារព័ត៌មានវិទ្យា រួមចំណែកលើការធ្វើកំណែទម្រង់សេវាសាធារណៈ ឱ្យតែកាន់ប្រសើរឡើងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ។ 

គួរបញ្ជាក់ថា បើតាមក្រុមការងារបច្ចេកវិទ្យារបស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន គឺបានត្រៀមខ្លួនជាស្រេចហើយ ក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ ឱ្យស្របតាមផែនការដែលបានគ្រោងទុក៕

spot_img
×