Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនប់សណ្ដរស្ទឹងព្រែកត្នោត ដែលបាក់ហូរច្រោះ គ្រប់គ្រង់ស្ថានការបានវិញហើយ នារសៀលថ្ងៃទី២៧ ខែតុលានេះ

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ បានចុះពិនិត្យទំនប់សណ្ដរស្ទឹងព្រែកត្នោត ដែលបាក់ហូរច្រោះនៅ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ហើយបានដាក់គ្រឿងចក្ររួមកងកម្លាំងធ្វើការទប់ទំនប់ ដែលបាក់ហូច្រោះឡើងវិញ ដើម្បីការពារបាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ នៅពេលនោះដែរ កងកម្លាំងបានទប់ទំនប់សណ្ដរស្ទឹង ហើយគ្រប់គ្រងស្ថានការបានវិញ នៅព្រឹកថ្ងៃដដែលផងដែ។
ចំណែកទឹកជំជំនន់សណ្ដរស្ទឹងនៅតែបន្តកើនឡើងជាគំហុក បន្តលិចផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោបន្ថែមទៀត នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ។

សូមជម្រាបដែរថា គ្រោះទឹកជំនន់នៅត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកជំនន់ ដែលបានជនលិចផ្ទះប្រជាពលរដ្ឋ នៅតាមសណ្តរស្ទឹងព្រែកត្នោត ចំនួន១០សង្កាត់ ៣៣ភូមិ ២០៧៧ខ្នងផ្ទះ ស្មើនឹង២១៧១គ្រួសារ ប្រជាពលរដ្ឋចំនួន៨៤២៩នាក់ ក្នុងនោះ ៖
-សង្កាត់គងនយៈ ចំនួន០៤ភូមិ ៤៣៨ខ្នងផ្ទះ ៤៩១គ្រួសារ ២១៦១នាក់
-សង្កាត់សាក់សំពៅៈ ចំនួន០៦ភូមិ ៥៦៣ខ្នងផ្ទះ ៥៦៣គ្រួសារ ១៩០០នាក់
-សង្កាត់ទៀនៈ ចំនួន០៣ភូមិ ៩០ខ្នងផ្ទះ ១១០គ្រួសារ ២៥៥នាក់
-សង្កាត់ព្រែកកំពឹសៈ ចំនួន០៤ភូមិ ២៨៥ខ្នងផ្ទះ ២៨៥គ្រួសារ ១១៤០នាក់
-សង្កាត់ស្ពានថ្មៈ ចំនួន០៧ភូមិ ៩៦ខ្នងផ្ទះ ៩៦គ្រួសារ ២៨០នាក់
-សង្កាត់ព្រៃសៈ ចំនួន០២ភូមិ ៨៩ខ្នងផ្ទះ ៨៩គ្រួសារ ៣៥៤នាក់
-សង្កាត់ជើងឯកៈ ចំនួន០២ភូមិ ១៣០ខ្នងផ្ទះ ១៣០គ្រួសារ ៥២៩នាក់
-សង្កាត់ព្រៃវែងៈ ចំនួន០១ភូមិ ៦៨ខ្នងផ្ទះ ៨៩គ្រួសារ ៣១៧នាក់
-សង្កាត់ដង្កោៈ ចំនួន០១ភូមិ ៣៣ខ្នងផ្ទះ ៣៣គ្រួសារ ១៦២នាក់
-សង្កាត់ក្រាំងពង្រ ចំនួន០៣ភូមិ ២៨៥ខ្នងផ្ទះ ២៨៥គ្រួសារ ១៣៣១នាក់។

ប្រើប្រាស់កម្លាំងចុះជួយប្រជាពលរដ្ឋសរុបចំនួន១៣៣៩នាក់ (នគរបាលខណ្ឌដង្កោចំនួន២៨០នាក់, នគរបាលរាជធានីភ្នំពេញចំនួន៩៩នាក់, បញ្ជាការដ្ឋានអង្គរក្សចំនួន៥៦៦នាក់, កងរាជអាវុធហត្ថខណ្ឌចំនួន២៥នាក់ និងគណៈបញ្ជាការឯកភាពខណ្ឌចំនួន៣៦៩នាក់)។

ផលប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត តាមបណ្តាសង្កាត់រួមមាន ៖ (ផ្ទះ ២០៧៧ខ្នង, ផ្លូវ៣៥កន្លែង, សាលារៀន០៣, មណ្ឌលសុខភាព០២, វត្ត០៣, សាលាសង្កាត់០២, ប៉ុស្តិ៍រដ្ឋបាល០២ និងផ្ទៃដីកសិកម្ម ១៥២.៧០ហិតា)៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×