Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោតនៅតែបន្តគំរាមកំហែង

spot_img

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៧ ខែតុលា នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះ ចំនួន២បន្ថែមទៀតដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌកំបូល។

សូមជម្រាបថា នៅចំពោះមុខ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបានវាយលុកក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ គឺត្រូវបានប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ យ៉ាងណាមិញគេឃើញមាន អាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ចកំពុងតែតាមដានយកចិត្តទុកដាក់ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីទឹក នៅតែបង្កគំរាមកំហែងដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×