Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់! បុរសម្នាក់​ស៊ី​ឈ្នួល​ចាំ​ចំការ សូម​ឯកឧត្តម ម៉ៅ ធនិន ជួយ​ដោះ​ស្រាយ​ ករណី​លោក​ផ្កាយ១ រឿន រដ្ឋា ជញ្ជក់​កម្លាំង​ពលកម្ម និង​សូម្បី​តែ…

spot_img

នេះជារឿងមួយដ៏មិននឹកស្មានដល់ និងគួរឲ្យហួសចិត្តខ្លាំងណាស់ បន្ទាប់ពីបានដឹងថា មន្រ្តីផ្កាយ១ម្នាក់មានរូបរាងស្រស់សង្ហា ឈ្មោះ រឿន រដ្ឋា បានត្រូវកម្មកររបស់ខ្លួន ទម្លាយចេញរឿងខ្ទេច ថាជាមេកើយកេងប្រវ័ញ្ចជញ្ជក់កម្លាំងញើសឈាមកូនចៅ ឲ្យធ្វើការមិនបើកប្រាក់ខែឲ្យហើយ និងថែមទាំងមិនទទួលខុសត្រូវលើថ្លៃគ្រឿងសំណង់ នៅដីចាំចម្ការថែមទៀត ស្ថិតនៅក្នុងភូមិជុំតេជោ ឃុំតេជោអភិវឌ្ឍន៍ ស្រុកទឹកឈូ ខេត្តកំពត ។

នេះបើតាមបុរសជាកម្មករសំណង់មានឈ្មោះថា ឃៀន ប៊ុនធឿន បានរៀបរាប់ដំណឹងរឿងហេតុទាំងអួងដើមក សូមឲ្យឯកឧត្តម ម៉ៅ ធនិន ជួយដោះស្រាយករណីលោកផ្កាយ១រូបនេះ ជញ្ជក់កម្លាំងញើសឈាមខ្លួនទាំងអួលដើមកថា លោក រឿន រដ្ឋា នៅជំពាក់ថ្លៃពលកម្ម និងចាំចម្ការគាត់បើគិតទៅចូល ៣០០០ ដុល្លារ និងបូករួមថ្លៃសំណង់ ៩០០ ដុល្លារ ផ្សេងទៀតផងដែរ។

តែទោះយ៉ាងណា កម្មករក្រក្សត់រូបនេះ បាននិយាយថា ថ្លៃឈ្នួលជាកម្លាំងញើសឈាម ដែលគាត់ និងប្រពន្ធ ខំប្រឹងធ្វើសម្រាប់លោក រឿន រដ្ឋា គឺពួកគាត់ពុំគិតនោះទេ ដោយចាត់ទុកថាជាបទពិសោធន៍ជីវិតទៅចុះ ប៉ុន្តែ គាត់ពិតជាពុំអាចទទួលយកបាននោះទេ ដែលលោក រឿន រដ្ឋា មិនផ្តល់លុយ ៩០០ ដុល្លារ សម្រាប់ថ្លៃសំណង់គេ ដោយទុកឲ្យគាត់ត្រូវចេញសងជំនួសទៅវិញ។

ទោះយ៉ាងណា នេះគ្រាន់តែជាលើកឡើងរបស់បុរសជាកូនចៅឈ្មោះ ឃៀន ប៊ុនធឿន ប៉ុណ្ណោះ។ ហេតុនេះ រឿងរ៉ាវពិត ឬយ៉ាងណា គឺមានតែលោក រឿន រដ្ឋា ចេញមុខធ្វើការបកស្រាយទេ ដើម្បីកុំឲ្យស្អុយឈ្មោះដោយសាររឿងកូនចៅចោទប្រកាន់ជញ្ជក់កម្លាំងញើសឈាម យកគេប្រើដើម្បីផលប្រយោជន៍ខ្លួនបែបនេះ៕ រក្សាសិទ្ធដោយ៖ លឹម ហុង

spot_img
×