Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិល្បករខ្មែរចង់វិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីជួបបញ្ហាវិបត្តិកូវីដ១៩

spot_img

សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការឧស្សាហកម្មទេសចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជិត២ឆ្នាំ ដែលជាឱកាសសម្រាប់វិចិត្រករ និងអាជីវករសិល្បៈ ក្នុងការចាប់ផ្តើមអាជីវកម្មសារជាថ្មីម្តងទៀតក្រោយជាប់គាំង ពីការបិទខ្ទប់ដោយសារតែការផ្ទុះឡើងនៃមេរោគ កូវីដ-១៩ ដែលបង្ខំឱ្យមនុស្សជាច្រើន ចាប់យកការងារថ្មី ដែលមិនមែនជា​ទេពកោសល្យ​ដើម្បី​ជីវភាព​រស់នៅ​របស់​ពួកគេ។ សិល្បករ និងអាជីវករសិល្បៈ មួយចំនួន បានសម្តែងក្តីសង្ឃឹមថា ជីវិតពួកគេនឹងវិលទៅរកស្ថានភាពដូចពីមុន​។

អ្នកស្រី យ៉ង់ លីតា ម្ចាស់ហាង និងជាវិចិត្រករ បានមានប្រសាសន៍ថា “ហាងនាងខ្ញុំត្រូវបានបាត់បង់ចំណូលស្ទើរតែទាំងស្រុងនៅពេលដែលមានការផ្ទុះឡើងនៃ Covid-19. សម្រាប់អតិថិជនវិញក៏លែងគាំទ្រផងដែរ។ អតិថិជនចាស់ដែលលក់តាមផ្សារ ឬ ប្រាសាទនានា ក៏ឈប់កម៉្មង់ផងដែរ។ ទាំងអស់នេះគឺបណ្តាលមកពី Covid-១៩ ។ និយាយសង្ខេបមកគឺបាត់ស្ទើរតែទាំងស្រុងតែម្តង។”

អ្នកស្រីបន្តថា “ដូច្នេះហាងរបស់ខ្ញុំក៏កាត់បន្ថយចំនួនបុគ្គលិកផងដែរ។​ ហាងរបស់ខ្ញុំបន្តកម៉្មង់គំនូរពីជាងគំនូរដែលជិតស្និទ្ធ តែប៉ុណ្ណោះ។ ដូច្នេះជាងគំនូរផ្សេងៗក៏ត្រូវបង្ខំចិត្តផ្សាស់ប្តូរការងារពីជាងគំនូរ ទៅជា កសិករ ធ្វើការតាមរោងចក្រ ឬ ធ្វើការងារជាកម្មករសំណង់។”

លោក សៀប ខន វិចិត្រករមួយរូប បានមានប្រសាសន៍ថា “ខ្ញុំបានជួបការលំបាកច្រើនចាប់តាំងពីមានការរីករាលដាល Covid-19 មក។ អ្នកទេសចរណ៍ក៏ថយចុះ ផ្សារក៏បិទ ចឹងក៏បាត់បង់ការងារ តាំងពីមានការរីករាលដាលជំងឺនេះ។ ” “ពេលនោះខ្ញុំរកការងារអ្វីក៏មិនបាន សូម្បីចិញ្ចឹមសត្វក៏មិនបានផល គិតអស់ជាច្រើនថ្ងៃ ខ្ញុំក៏សម្រាច់ចិត្តធ្វើការជាកម្មករសំណង់ ទាំងខ្ញុំគ្មានបទពិសោធន៍។ ពេលដែរទៅធ្វើជាកម្មករសំណង់ លុះត្រាតែមានគេចង្អុលប្រាប់ទើបខ្ញុំអាចធ្វើបាន។ ចឹងពេលនោះខ្ញុំពិតជាពិបាកខ្លាំងបំផុត។”

“កាលពីមុនខ្ញុំគឺជាជាងគូរគំនូរប្រភេទគំនូរទឹកនៅតាមតំបន់ទេសចរណ៍ប្រសាទបុរាណខ្មែរ។ រយៈពេល២ឆ្នាំមកនេះខ្ញុំមិនដែលធ្វើការនោះទៀតទេ។ បច្ចប្បន្នខ្ញុំមកជួយប្រពន្ធខ្ញុំលក់អាហារពេលព្រឹកតិចតួចនៅផ្ទះ។”

ជាមួយគ្នានេះ លោក ខន អូន ម្ចាស់អាជីវកម្មសិល្បៈ បានឱ្យដឹងថា “រយៈពេល២ឆ្នាំមកនេះការដលក់គំនូរ ឬ វត្ថុអនុស្សាវរីយ៍ គឺមិនមានការគាំទ្រទាល់តែសោះ មិនត្រឹមតែការលក់ដូរវត្ថុអនុស្សាវរីយ៍នោះទេ សូម្បីតែសណ្ឋាគារ ភោជនីយដ្ឋានមួយចំនួន ក៏ត្រូវបានបិតទ្វារដែរ។ “

ដោយឡែក អ្នកស្រី យ៉ង់ លីតា បានឱ្យដឹងដែរថា “សម្រាប់ការបើកទេសចរណ៍សម្រាប់អ្នកបានចាក់វ៉ាក់សាំងនេះ ខ្ញុំសង្ឃឹមថាហាងរបស់ខ្ញុំមានភ្ញៀវត្រឹមតែ៧០% តែប៉ុណ្ណោះ ព្រោះតែពួកយើងមិនដឹងថានឹងមានបញ្ហាអ្វីកើតឡើងនូវពេលខាងមុខនោះទេ។ តែខ្ញុំក៏បានត្រៀមរួចជាស្រេចសម្រាប់ក្រុមការងារដើម្បីគូរគំនូរថ្មីៗសម្រាប់តាំងលក់ ជាបណ្តោះអាសន្ន ទោះមិនសូវមានការគាំទ្រច្រើន ក៏យើងសង្ឃឹមថានឹងលក់បានខ្លះៗសម្រាប់ការរស់នៅប្រចាំថ្ងៃ។”

លើសពីនេះ លោក សៀប ខន បានឱ្យដឹងផងដែរថា​ “ខ្ញុំមិនទាន់មានសង្ឃឹមថាអ្វីៗនឹងត្រលប់មកល្អដូចដើមនោះទេនៅពេលនេះ ព្រោះថាអាចនឹងមានការប្រែប្រួលនាពេលខាងមុខ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ពេលទទួលបានដំណឹងល្អនេះ ដែលរាជរដ្ឋាភិបាលនឹងដាក់អោយដំណើរការវិស័យទេសចរណ៍សារជាថ្មី។ ដូច្នោះពួកខ្ញុំនឹងអាចត្រលប់មកធ្វើការដូចពីមុនវិញ ហើយនឹងមានជីវភាពល្អប្រសើរដូចមុន។ ​​គំនូរ របស់ខ្ញុំភាគច្រើនលក់អោយអតិថិជននៅផ្សាររាត្រី ឬ នៅមុខប្រាសាទអង្គរវត្ត។”

លោក ខន អូន បានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណ Samdach Hun Sen ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋខ្មែរ ស្ទើរតែ១០០% ហើយក៏បានដាក់អោយដំណើរការវិស័យទេសចរណ៍ឡើងវិញ ខ្ញុំសង្ឃឹមថាអាជីវកម្មរបស់ខ្ញុំនឹងអាចដំណើរការម្តងទៀតដូចគ្នា។”

លោក បានលើកឡើងថា “ខ្ញុំសូមផ្តាំផ្ញើរទៅកាន់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវអន្តរជាតិថា ផ្លូវថ្មីចំនួន ៣៨ ខ្សែរនៅខេត្តសៀមរាមនឹងរួចរាល់ដាក់អោយដំណើរការនៅខែធ្នូខាងមុខនេះ ដូច្នេះសូមអញ្ជើញមកលេងខេត្តសៀម​រាបទាំងអស់គ្នា​៕” ប្រភព៖ A24

spot_img
×