Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ច្រាំងទន្លេ បណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ស្រុកមុខកំពូល

spot_img

កណ្តាល ៖ បាក់ច្រាំងទន្លេ ដោយសារចរន្តលំហូរទឹក ដែលបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយក្នុងនោះ រដ្ឋបាលខេត្តកណ្តាល និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក បាននឹងកំពុងពិនិត្យ ពិភាក្សា រកវិធីដើម្បីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាត កាន់តែធ្ងន់ធ្ងរ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

រសៀលថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលស្រុកមុខកំពូល ចុះពិនិត្យ ស្ថានភាពនៃការបាក់ច្រាំងទន្លេ ដោយសារចរន្តលំហូរទឹក ដែលបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក បាននឹងកំពុងពិនិត្យ ពិភាក្សា រកវិធីដើម្បីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ សូមអំពាវនាវ ដល់ ពុក ម៉ែ បងប្អូន ទាំងអស់ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×