Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​ខ្លាច​គុក​ដែរ​តើ! កុំឲ្យ​ខ្នេា-ះ​ទាន់ លោក​ផ្កាយ​១ ស៊ុំ សុជាតិ ស្នង​ការ​រង​ខេត្ត​កំពង់​ឆ្នាំង ស្ម័គ្រ​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ដែល​ខ្លួន​​កាប់​បំផ្លាញ​យក​ធ្វើ​កម្ម​សិទ្ធិ​ជាង​៦០០​​ហិកតា ជូន​រដ្ឋ​វិញ​ហើយ

spot_img

លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកដែលបានកាប់បំផ្លាញប្រមាណជាង ៦០០ ហិកតា ស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រគល់ជូនរដ្ឋវិញ ក្រោយសម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាត់វិធានការគ្មានការលើកលែងឲ្យបានដាច់ខាត លើនទាំងឡាយណាដែលបានកាប់បំផ្លាញព្រៃលិចទឹកតំបន់បឹងទន្លេសាប ដើម្បីយកធ្វើជាកម្មសិទ្ធរបស់ខ្លួន។

ជុំវិញករណីដ៏មហាហួសចិត្តបំផុតនេះ បើតាមលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះថា ដីជាង៦០០ហិកតា របស់លោកផ្កាយ១ ស៊ុំ សុជាតិ ត្រូវបានប្រគល់ជូនរដ្ឋវិញហើយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

គួររំឭកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសតាមសារសំឡេងយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះវិធានការនៃការចាប់ខ្លួនរាល់ជនទាំងឡាយណា ដែលបានកាប់បំផ្លាញព្រៃលិចទឹកតំបន់បឹងទន្លេសាបតាមបណ្ដាខេត្តមួយចំនួន ដែលក្នុងនោះជាពិសេសគឺខេត្តកំពង់ឆ្នាំង តែម្តង។

សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសចាត់វិធានការទៅលើជនដែលពាក់ព័ន្ធទាំងអស់ ដោយគ្មានការលើកលែងឲ្យឡើយ ហើយសម្តេចបានចេញបទបញ្ជាឲ្យលោកឧបកនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានសុរិយោដីថ្នាក់ជាតិ បើកការប្រជុំជាបន្ទាន់ជុំវិញបញ្ហានេះ។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះបង្ក្រាបជាបន្ទាន់ និងចាប់ខ្លួនទាំងអស់រាល់ជនទាំងឡាយណាដែលបានកាប់បំផ្លាញ ព្រៃលិចទឹកតំបន់បឹងទន្លេសាប និងក៏បានដាក់បទបញ្ជាឲ្យឲ្យលោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដកហូតទ្រព្យសម្បត្តិរបស់មន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធហើយរឹបអូសទ្រព្យសម្បត្តិដែលកើតចេញពីការប្រព្រឹត្តបទល្មើសនៃការកាប់បំផ្លាញព្រៃលិចទឹក ដែលកំពុងរងការកាប់បំផ្លាញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ចាក់ឲ្យដឹងថា គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែមមាញឹកជាមួយការប្រយុទ្ធជាមួយបញ្ហាកូវីដ១៩ បែរជាមន្ត្រីអាក្រក់ មន្ត្រីទុច្ចរិត ទាំងអស់នេះ បានឆ្លៀតឱកាសលួចប្រព្រឹត្តបទល្មើស កាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងដ៏សំខាន់តំបន់បឹងទន្លេសាប ទៅវិញ។

តាមរយៈសារសំឡេងដ៏ធ្ងន់ៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយថា នេះមិនមែនជាពេលវេលានៃការអប់រំទៀតទេ ពោលគឺនេះជាពេលវេលានៃការអនុវត្តច្បាប់ចាប់ខ្លួនជនទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃលិចទឹកតំបន់បឹងទន្លេសាប។ ហេតុនេះ ប្រសិនមន្ត្រីពាក់ព័ន្ធ និងជនទាំងឡាយណាដែលដឹងខ្លួនថា ខ្លួនបានប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃលិចទឹកតំបន់បឹងទន្លេសាប ត្រូវប្រញាប់ចូលខ្លួនសារភាពឲ្យបានទាន់ពេលវេលា នឹងអាចមានការបន្ធូរបន្ថយទោសណាមួយ សម្រាប់កិច្ចសហការរបស់ពួកគេ។

ជុំវិញបញ្ហាដ៏ក្តៅគគុកនេះផងដែរ មហាជនសង្ឃឹមថា វិធានការដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនៅពេលនេះ នឹងចាប់ខ្លួនរាល់ជនដែលពាក់ព័ន្ធទាំងអស់ ហើយមហាជនក៏រង់ចាំមើលថាតើមានមន្រ្តីគំនិតអាក្រក់ កាប់បំផ្លាញទន្ទ្រានយកដីសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន រូបណាខ្លះ ដែលបានចេញមុខសារភាព សម្រាប់ចុងឆ្នាំ២០២១ នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×