Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែធ្នូ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រជាក់ដល់១៧អង្សាសេ

spot_img

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ , ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រជាក់ដល់១៧អង្សាសេ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C , សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។

២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C , សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C , សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមានៅក្នុងរង្វង់ ១៧°C ។

៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C . សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×