Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនមនុស្ស ១៨នាក់ ពាក់ព័ន្ធល្បែងភ្នាល់ ជល់មាន់ រួមនិងម៉ូតូនិងរថយន្ត ៤០ គ្រឿង នៅខេត្តព្រះសីហនុ

spot_img

ព្រះសីហនុ៖ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា​ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់ ចាប់ខ្លួនជនល្មើសចំនួន ១៨នាក់ ម៉ូតូចំនួន ៣៩គ្រឿង រថយន្តចំនួន ២គ្រឿង មាន់ជល់មួយចំនួន ជញ្ជីងថ្លឹងមាន់ ១ និងសម្ភារជល់មាន់មួយចំនួន។

ក្នុងប្រតិបត្តិការបង្ក្រាបទទីតាំងសង្វៀនជល់មាន់នៅខេត្តព្រះសីហនុនេះ ធ្វើឡើងកាលពី វេលាម៉ោង ១៤:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត។ រីឯវត្ថុតាង ត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់៕

spot_img
×